របៀបINVITE ឲ្យអ្នដទៃចូលកែប្រែ(WORDPRESS)

ក្នុងWordpressយើងអាចធ្វើការឲ្យអ្នកដទៃ ចូលកែប្រែឬធ្វើជាអ្នកនិពន្ធ និងជាអភិបាលផង ដែរ។

FORD បង្ហាញ​កង់​ឆ្លាត​វៃ​អាច​បត់​បាន និងមាន​មុខងារ​ច្រើន​សូម្បី​ជង្ហុក​ក៏​ដឹង

នៅ​ក្នុង​សន្និសីទ​ Further with Ford នៅ​ក្នុង​ទីក្រុង​​​ California កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់​អាមេរិក Ford ​​បាន​បង្ហាញ​គំរូ​​កង់​អគ្គិសនី​​ឆ្លាត​វៃ​​ចុងក្រោយ​​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​​ MoDe:Flex។

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 26, 2015

ឈប់​បារម្ភ​ពី​រូប​រាង​ធាត់ ដោយ​គ្រាន់​តែ​ប្រើ​ Slimming Coffee

ប្រភពមកពីដើមអម្ពិល

ឈប់​បារម្ភ​ពី​រូប​រាង​ធាត់ ដោយ​គ្រាន់​តែ​ប្រើ​ Slimming Coffee

ភ្នំពេញ៖ ជាទូទៅមនុស្សធាត់គឺបណ្ដាលមកពី កត្តាជាច្រើនដូចជាការគ្រប់គ្រង របបអាហារមិនល្អ ក្នុងនោះរួមមានអ្នកនិយមញាំសាច់ច្រើន សារធាតុដែល មានជាតិផ្អែមខ្លាំង ជាតិហ្គាសខ្លាំង ឬបន្លែផ្លែ ឈើដែលឥឡូវដូចដែលអ្នកបានដឹងស្រាប់ ហើយគឺសំបូរទៅដោយជាតិអ័រម៉ូនជាដើម។
មិនត្រឹមតែប៉ុណ្ណោះយើងម្នាក់ៗរវល់ក្នុងការងារ ប្រចាំថ្ងៃគា្មនពេលវេលាសម្រាប់ ហាត់ប្រាណ គ្រាប់គ្រាន់។ ទាំងនេះហើយនាំអោយវាកកស្ទះ ក្នុងរាងកាយយើង វាងាយប្រឈមនឹងភាពស្ពឹកស្រពន់ ភ្លេចភាំ្លង នឹងលើសពីនេះទៀត ពួកគេងាយនឹងកើត ជំងឺលើសឈាមដែលបណ្ដាល មកពីការកើត ឡើងនូវជាតិខ្លាញ់ ក្នុងសសៃឈាម នឹងជំងឺខ្លាញ់រុំបេះដូងផងដែរ។
សូមឈប់បារម្ភពីបញ្ហា អស់ទាំងនេះទៅដោយលោកអ្នក គ្រាន់តែទទួលទាន Best Share Slimming Coffee មួយថ្ងៃមួយកែវ ឲ្យបានទៀងទាត់ជាការស្រេច។ លោកអ្នកដឹងទេថាភាព អស្ចារ្យរបស់ Best Share Slimming Coffee គឺអាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមបាន យ៉ាងល្អប្រសើរបំផុត ពោលគឺវាមិន បណ្តាលអោយមានផល់ប៉ះពាល់ រាគរូស ក្អួតចង្អោរ ឈឺក្បាល់ ញ័រទ្រូង នឹងមិនចាំបាច់ ហាត់កីឡា ឬតមអាហារទៀតឡើយ។ ផ្ទុយទៅវិញវាអាចចៀសផុត ពីកត្តាប្រឈម ទាំងឡាយទាំងពួង ដូចជាលើសឈាម ខ្លាញ់រុំបេះដូងដែលកំពុង កើតទ្បើងនៅក្នុងប្រទេស កម្ពុជាផងដែរ។
Best Share Slimming Coffee ជាផលិតផលរបស់សហរដ្ឋអាមេរិច, អាចកែប្រែរូបរាងធាត់របស់ អស់លោកអ្នកបានយ៉ាងល្អឥតខ្ចោះ។ ហើយអាចទទួលទានបាន ទាំងបុរសនឹងស្រ្តីព្រមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅជុំវិញ ពិភពលោកព្រោះវាឃើញ លទ្ធផលក្នុងរយៈពេលខ្លីគឺ 7-10 ថ្ងៃ ស្រកបាន 2-5គីឡូក្រាម ហើយមានរសជាតិ ឆ្ងាញ់មិនល្វីង។ សូមកុំបណ្តែតបណ្ដោយ អោយភាពធាត់របស់អ្នកមកយាយីក្នុង អារម្មណ៍របស់លលោកអ្នក នឹងចូល ឲ្យ តម្លៃសុខភាពរបស់អ្នក តាមរយៈការទទួលទាន Best Share Slimming Coffee ពីថ្ងៃនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ លោកអ្នកអាចទំនាក់ទំនង់ មកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ
-អាស័យដ្ធាន: ផ្ទះលេខ#36Eo, ផ្លូវលេខ221, សង្កាត់ផ្សារដេប៉ូ2, ខណ្ឌទួលគោក, ភ្នំពេញ (ស្តុប DN ”ដេអិន”) ក្រោយបណ្ណាគារ IBC) ដែលមានឈ្មោះ Smile Salon (ស្មាយសាឡន)
-ទូរស័ព្ទលេខ: 070 677 773 / 093 306 616 / 088 767 7773 / 011 279 960
lykimchhorng@gmail.com/lykimchhorng@yahoo.com

ហេតុផល​ ៥យ៉ាង ដែល​អ្នក​​គួរ​​ជ្រើស​រើស​​ផលិត​ផល Samsung ក្នុង​​ឱ​កាស​​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី

ហេតុផល​ ៥យ៉ាង ដែល​អ្នក​​គួរ​​ជ្រើស​រើស​​ផលិត​ផល Samsung ក្នុង​​ឱ​កាស​​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី

ភ្នំពេញ៖ មោទនភាពដែល Samsung ក្នុងឆ្នាំ២០១៥ បានក្លាយជាម៉ាកផលិតពេញនិយម ស្ថិតក្នុងលេខរៀងទី៧ ក្នុងចំណោមម៉ាកផលិតផល ទាំងអស់លើពិភពលោក ដែលធ្វើឲ្យភ្ញាក់ផ្អើលទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ។
ថ្មីៗនេះក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ និងឈានទៅមុខមួយកម្រិតទៀត ជាមួយនឹងគំនិតច្នៃប្រឌិតដល់កំពូលរបស់ខ្លួន ទាំងផលិតផលអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋាន និងទូរស័ព្ទដៃ ដែលទទួលបានពានរង្វាន់រហូតដល់ទៅ៨០ ក្នុងពេលតែមួយ ក្នុងព្រឹត្តិការណ៍ CES 2015 ដែលជាពិព័រណ៍ផលិតផលអេឡិចត្រូនិកធំជាងគេ ប្រចាំឆ្នាំក្នុងពិភពលោក មានដូចជា ទូរទស្សន៍ ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនកំដៅអាហារ ឧបករណ៍ផ្ទុកទិន្នន័យ កុំព្យូទ័រយួរដៃ ទូទឹកកក ម៉ាស៊ីនត្រជាក់ជាដើម ។
ចំណែកឯ ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 Edge ដែលត្រូវបានប្រសិទ្ធនាមជា ទូរស័ព្ទស្អាតដាច់គេ ក្នុងសមាជទូរស័ព្ទពិភពលោក MWC 2015 នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កន្លងទៅថ្មីៗនេះ ដែលត្រៀមសម្ពោធលក់ជាផ្លូវការ ក្នុងពេលឆាប់ៗនៅកម្ពុជា ។
ដូចអ្វីដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា Samsung មិនត្រឹមតែជាក្រុមហ៊ុនបច្ចេកវិទ្យា នាំមុខគេក្នុងប្រទេសកម្ពុជា និងពិភពលោកប៉ុណ្ណោះទេ Samsung ក៏បានកំណត់នូវរាល់កិច្ចការសង្គម ជាផ្នែកមួយនៃបេះដូងក្រុមហ៊ុន ដើម្បីនាំស្នាមញញឹម និង ជាចំណែកក្នុងដំណោះស្រាយ សម្រាប់មនុស្សជាតិ ។
ជាក់ស្តែងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនក៏បានផ្តល់ជូនកាដូពិសេស សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី១១ មេសាខាងមុខនេះ ដែលរាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ ថែមជូនសាប៊ូបោកសម្លៀកបំពាក់ ១ដបធំ និងទឹកក្រអូបមួយដប ។ រាល់ការជាវទូរទស្សន៍ ថែមជូនជើងចាប់ភ្ជាប់ជញ្ជាំង ។ សម្រាប់ទូទឹកកកវិញ ថែមប្រអប់បាយ ១ឈុត ឫ ២ឈុត ទៅតាមប្រភេទ និងម៉ូតផលិតផលដែលអ្នកជ្រើសរើស ។
ខាងក្រោមនេះជាមូលហេតុ ដែលអតិថិជនភាគច្រើនជ្រើសរើសផលិតផល Samsung ដើម្បីជាកាដូពិសេសសម្រាប់ក្រុមគ្រួសារ៖
1.    ជាម៉ាកផលិតផលល្បីលំដាប់ពិភពលោក
2.
    ផ្តល់ទំនុកចិត្តចំពោះ សេវាកម្ម និងការដំឡើង
3. 
   ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និង បច្ចេកវិទ្យាទំនើប
4. 
   មានការធានាជូនរយៈពេលរហូតយូរជាង១០ឆ្នាំ
5. 
   តម្លៃសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ ។
ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកបាននៅតាមបណ្តាហាងទំនើប អេឡិចត្រូនិក Samsung Brand Shop នានា ទូទាំងប្រទេស ឫតាមហាងលក់សម្ភារៈ អេឡិចត្រូនិកមួយចំនួនដូចជា K4  ស៊ុនស៊ីមិចកូ KLD ផ្សារទំនើប AEON Mall និង ហាងលក់សម្ភារអេឡិចត្រូនិក SAND ខេត្តសៀមរាប ក៏ដូចជាតាមស្តង់លក់របស់ Samsung ផ្សេងៗ ៕

កំលោះចាស់ ប៉ះក្រមុំក្មេងខ្ចី ជួបគ្នារឿងល្បី ចាក់បញ្ចាំង ជាថ្មីនៅរោងភាពយន្ត លេជេន និងផ្លាទីនៀម (មានវីដេអូ)

កំលោះចាស់ ប៉ះក្រមុំក្មេងខ្ចី ជួបគ្នារឿងល្បី ចាក់បញ្ចាំង ជាថ្មីនៅរោងភាពយន្ត លេជេន និងផ្លាទីនៀម (មានវីដេអូ)

ភ្នំពេញ៖ ទស្សនិកជនធ្លាប់ស្គាល់ ពីកេរ្តិ៍ឈ្មោះ ល្បីល្បាញរបស់ លោក ប៉ែន ចំរ៉ុង ដែលជាសិល្បករជើង ចាស់រួចមកហើយ លោកមិនត្រឹមមានរូបរាង ស្រស់សង្ហានោះទេ ប៉ុន្តែលោកមាន ទេពកោសល្យ ក្នុងការសម្តែងរឿង ជាច្រើនសមល្អឥតខ្ចោះផងដែរ។ ខណៈដែលទីផ្សារភាពយន្ត សម្រាប់តារាសម្ដែង ប៉ែន ចំរ៉ុង កំពុងតែត្រូវប៉ាន់ខ្លាំង ទស្សនិកជនបានសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ លោក ប៉ែន ចំរ៉ុង ហាក់មមាញឹកខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន ហើយភាគច្រើនលោកទទួលបាន តំណែងជាតួឯកទៀតផង។
លោក ប៉ែន ចំរ៉ុង មិនត្រឹមតែជាតារាសម្ដែងប្រកបដោយទេពកោសល្យខ្ពស់ ទទួលការគាំទ្រទូទាំងប្រទេសនោះទេ សូម្បីតែការធ្វើជាពិធិករ ក្នុងស្ថានីយទូរទស្សន៍ និងក្នុងកម្មវិធីផ្សេងៗ ក៏មានភាពមមាញឹកស្អេកស្កះផងដែរ ពោលការងារសិល្បៈទាំងនេះ ធ្វើឲ្យលោក ប៉ែន ចំរ៉ុង មានទឹកមាត់លេប និងបានចំណូលមិនស្ទើរនោះទេ។
ជាក់ស្ដែង ពេលនេះតារាសម្ដែងក្រម៉ិចក្រម៉ើម ប៉ែន ចំរ៉ុង បានចាប់ដៃគ្នា សម្តែងរឿងជាលើកដំបូង ជាមួយសិល្បការិនីក្មេងខ្ចី ស្រស់ស្អាត កញ្ញា ភិន សុដាលីស ធ្វើឲ្យមានភាពប្លែកភ្នែក ដែលមិនធ្លាប់ជួបពីមុនមក ដែលមាននៅក្នុងរឿង «អាព្រឿងងាប់ហើយ» ដែលបានចាក់បញ្ចាំងរួចមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីមហាជន។
ដោយសារមានការសំណូមពរ ពីទស្សនិកជនជាច្រើននាក់ ផលិតកម្ម មហាហង្ស បានធ្វើការចាក់បញ្ចាំង ខ្សែភាពយន្ត «រឿងអាព្រឿងងាប់ហើយ» នេះ នៅរោងភាពយន្ត លេជេន និង ផ្លាទីនៀម នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥ នេះជាថ្មីម្តងទៀត ដើម្បីឲ្យទស្សនិកជន បានទស្សនា កម្សាន្តសប្បាយ នូវឈុតឆាកប្លែកភ្នែកជាច្រើន ក្នុងសាច់រឿងនេះ ៕

ក្រុមហ៊ុន sony បង្ហាញម៉ាស៊ីន បញ្ចាំងឡាហ្ស៊ែ ជាលើកដំបូង និងផលិតផលថ្មីពីរទៀត

ក្រុមហ៊ុន sony បង្ហាញម៉ាស៊ីន បញ្ចាំងឡាហ្ស៊ែ ជាលើកដំបូង និងផលិតផលថ្មីពីរទៀត

E-mail Print PDF
ភ្នំពេញ៖ ក្រុមហ៊ុន sony បានដាក់ចេញ នូវផលិតផលថ្មីសន្លាង ចំនួន៣បន្ថែមទៀត របស់ខ្លួននៅកម្ពុជា រួមមានម៉ាស៊ីន បញ្ចាំងឡាហ្ស៊ែ 3LCD VPL-FHZ700L , The PCS-XC1  និង The full HD IP Remote Camera SRG-300SE។
កម្មវិធីបង្ហាញផលិតផលថ្មីនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នាសណ្ឋាគារ សូហ្វីតែលភោគីត្រា។
ម៉ាស៊ីនបញ្ចាំងឡាហ្ស៊ែ 3LCD1 VPL-FHZ700L ផ្តល់ពន្លឺច្បាស់ជាងគេលើពិភពលោក ដែលជាម៉ាស៊ីនបញ្ចាំង ដ៏មានសក្តានុពល ដើម្បីសម្រួល តម្រូវការការអនុវត្ត ការងារស្ទើរតែស្រុង។ ម៉ាស៊ីនប្រភេទនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ពន្លឺភ្លឺច្បាស់ល្អ រស់រវើក និងពណ៌ធម្មជាតិ ទោះបីជាមានពន្លឺភ្លឺខ្លាំង និងពន្លឺមានពណ៌ខ្លាំងក៏ដោយ។
ចំណែក PCS-XC1 ជាប្រព័ន្ធរៀបចំសន្និសីទវីដេអូ ដែលងាយស្រួលក្នុងការប្រើប្រាស់ អាចឲ្យរាល់កិច្ចការប្រជុំ អាចដំណើរការទៅបានគ្រប់ ទីកន្លែងជាមួយនឹងលទ្ធភាពប្រើប្រាស់ ដោយមិនចាំបាច់ប្រើខ្សែ និងឧបករណ៍ដែលអាចប្រើប្រាស់ ដើម្បីគោលដៅច្រើន ក្នុងពេលជាមួយគ្នា។ ផ្តល់ជូនរូបភាពយ៉ាងច្បាស់ 60fps ក្នុងកម្រិត 720p និង 60p ក្នុង កម្រិត 1080 Gull HD ជាមួយនឹងការធ្វើឲ្យ កាន់តែប្រសើរនូវ software នៅហ្នឹងកន្លែង។
ដោយឡែក Camera SRG-300SE អាចថតរូប full HD ជាមួយនឹងសំឡេងដ៏មានគុណភាព ឮច្បាស់ល្អ ពីជ្រុងម្ខាង អាចប្រតិបត្តិការបានច្រើនជាងអ្វី ដែលម៉ាស៊ីនថតរូបធម្មតា អាចធ្វើបាន។ ត្រូវបានបំពាក់ផងដែរ ជាមួយនឹង high-speed ExmorTM CMOS sensor របស់ក្រុមហ៊ុនសូនី ដែលអាចធ្វើឲ្យម៉ាស៊ីនថត អាចកំណត់ពីតំបន់ភ្លឺនិងងងឹត ព្រមទាំងផ្លាស់ប្តូរពន្លឺ ដើម្បីបង្កើតបានរូបភាពច្បាស់ល្អ ក៏ដូចជាពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយសំឡេងរំខាន និងកាត់បន្ថយទម្រង់ដែលព្រិល៕
Photo by DAP-News
Photo by DAP-News

វិធីសាស្រ្ត​សំខាន់ៗ ដើម្បី​បង្កា​ជំងឺ​ពុល​ពេល​ធ្វើ​ដំណើរ

វិធីសាស្រ្ត​សំខាន់ៗ ដើម្បី​បង្កា​ជំងឺ​ពុល​ពេល​ធ្វើ​ដំណើរ

ភ្នំពេញ៖ ការពុលក្នុងពេលធ្វើដំណើរ ឬពុលក្នុងការធ្វើចលនាផ្សេងៗ ដែលមនុស្សទូទៅ និយមហៅថា "ពុលឡាន" ដូចជាការជិះរថយន្ត, រថភ្លើង, នាវា, យន្តហោះ រួមទាំងការជិះ លើឧបករណ៍មានចលនាផ្សេងៗទៀត គឺជាបញ្ហាទូទៅ សម្រាប់មនុស្សជាច្រើនក្នុងពិភពលោក។ ក៏ប៉ុន្តែបញ្ហានេះ ពិតជាធ្វើឲ្យអ្នកដំណើរមួយចំនួន មានការលំបាក និងអ្នកខ្លះមិនហ៊ានទាំងធ្វើដំណើរទៀត ព្រោះខ្លាចពុល។ រោគសញ្ញាទូទៅ នៃជំងឺពុលពេលធ្វើដំណើរនេះ គឺមានអាការៈវិលមុខ អារម្មណ៍ចង់ក្អួត ឬក្អួតតែម្តង។ សញ្ញាណដែលអាចឲ្យយើងបានដឹងភ្លាមនោះ គឺការដែលមានអារម្មណ៍ មិនស្រួលក្នុងខ្លួន និងការបែកញើសត្រជាក់។
បើតាមការសន្និដ្ឋានពីអ្នកជំនាញបង្ហាញថា ខណៈធ្វើដំណើរតាមនាវា ឬកប៉ាល់ ស្ទើរតែគ្រប់គ្នានៃអ្នកដំណើរ គឺសុទ្ធសឹងតែឆ្លងកាត់ការពុលរលក។ លើសពីនេះមនុស្សប្រមាណ ៣នាក់ ក្នុងចំណោម១០នាក់ មានរោគសញ្ញានៃជំងឺពុលនេះ គ្រប់ការធ្វើដំណើរ នៅតាមដងផ្លូវ តាមសមុទ្រ ឬការធ្វើដំណើរតាមអាកាសក្តី។
លោក វេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកវេជ្ជសាស្រ្ត និងផ្នែកច្បាប់ នៃក្រុមហ៊ុនសាណូហ្វីកម្ពុជា បានពិពណ៌នាអំពីមូលហេតុ នៃជំងឺពុលនេះថា "ខួរក្បាលរបស់មនុស្ស ដឹងចលនាដោយការទទួលសញ្ញា ពីត្រចៀកខាងក្នុង, ភ្នែក, សាច់ដុំ និងសន្លាក់។ នៅពេលដែលខួរក្បាល របស់យើងទទួលបាន សញ្ញាដែលមិនផ្គូផ្គងនឹងគ្នា យើងអាចមានអាការៈមិនប្រក្រតី និងបណ្តាលឲ្យមានការពុល។ ឧទាហរណ៍៖ ពេលយើងសម្លឹងចុះទៅក្រោម ត្រចៀកផ្នែកខាងក្នុងរបស់យើងអាចមានអារម្មណ៍ថា កំពុងតែធ្វើចលនា ប៉ុន្តែភ្នែកមិនបានដឹងថា កំពុងតែធ្វើដំណើរនោះទេ ហើយវាជាមូលហេតុដែលបញ្ជាក់ថា ភ្នែកនិងត្រចៀក ធ្វើការមិនស្របគ្នា នោះហើយជាមូលហេតុ បណ្តាលឲ្យមានការពុលនេះឡើង”។
ភាគច្រើនសញ្ញានៃជំងឺពុល ក្នុងពេលធ្វើដំណើរនេះ នឹងចាប់ផ្តើមធ្វើឱ្យប្រសើរឡើង នូវរាងកាយរបស់យើង ឲ្យស៊ាំនឹងលក្ខខណ្ឌដែលបង្កឲ្យមានបញ្ហានេះឡើង។ ក្នុងករណីនេះផងដែរ យើងមានការណែនាំមួយចំនួន ដែលអាចជួយអ្នកក្នុងការបង្ការកុំឲ្យអ្នកពុល ពេលធ្វើដំណើរបាន។
១. រក្សាលំនឹង៖ ប្រសិនបើអាចធ្វើទៅបាន គួរជ្រើសរកកៅអីអង្គុយ ផ្នែកកណ្តាលនៃទូកឬយន្ដហោះ ព្រោះកន្លែងនោះអាចមានចលនាតិច ជាងកន្លែងផ្សេងៗ។
២. សូមមើលទៅវត្ថុមួយ ដែលនៅនឹងថ្កល់៖ ឧទាហរណ៍៖ការសំឡឹងមើលជើងមេឃ។ បិទភ្នែករបស់អ្នកអាចជួយបន្ថយអារម្មណ៍ពុលផងដែរ។ រីឯការអាន ឬការលេងហ្គេមផ្សេងៗ មិនមែនជាជម្រើសល្អ ក្នុងការបង្ការកុំឲ្យមានអាការៈពុលថយចុះនោះទេ តែបែរទៅជាបង្ក ឲ្យមានអារម្មណ៍ ពុលច្រើនជាង។
៣. ការស្រូបខ្យល់បរិសុទ្ធ៖ បើកបង្អួច ឬប្តូរទៅអង្គុយនៅ ឬឈរផ្នែកខាងលើនៃកប៉ាល់ ដើម្បីស្រូបយកខ្យស់អាកាសល្អ និងជៀសវាងអារម្មណ៍ថប់ និងក្តៅនៃផ្នែកខាងក្នុងនៃកប៉ាល់។
៤. សម្រាក៖ អ្នកអាចសម្រាកអម ដោយការស្តាប់តន្ត្រី។
៥. រក្សាអារម្មណ៍ឲ្យនឹងនរ៖ រក្សាភាពស្ងប់ស្ងាត់ និងអារម្មណ៍ឲ្យល្អ ក្នុងពេលធ្វើដំណើរ។ គួរកាត់បន្ថយការព្រួយបារម្ភ ព្រោះការព្រួយបារម្ភ រឹតតែខ្លាំងរឹតតែធ្វើឲ្យងាយពុល។ បើអាចធ្វើទៅបាន អ្នកគួរតែព្យាយាមកាត់បន្ថយការញ៉ាំអាហារច្រើនពេក ឬការផឹកគ្រឿងស្រវឹងនៅមុនពេលធ្វើដំណើរ។
លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ បានបន្ថែមទៀតថា "អ្នកដំណើរដែលគិតថា ខ្លួនងាយពុលឡាន អាចប្រើថ្នាំម្យ៉ាងឈ្មោះថា NAUTAMINE កន្លះម៉ោង មុនពេលពួកគេធ្វើដំណើរ។ ឱសថ NAUTAMINE ជាផលិតផលមួយរបស់ក្រុមហ៊ុន សាណូហ្វី ដែលជាក្រុមហ៊ុនថែទាំសុខភាព ឈានមុខគេលើពិភពលោក និងផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺ។ ថ្នាំនេះមានសុវត្ថិភាពក្នុងការប្រើប្រាស់ សម្រាប់មនុស្សពេញវ័យ និងកុមារដែលមានអាយុ ចាប់ពី ២ឆ្នាំឡើងទៅ ដើម្បីការពារជំងឺពុលពេលធ្វើដំណើរ"៕

ប្រណាំងកង់នៅសៀមរាបទាក់ទាញអ្នកចូលរួមដ៍ច្រើនកុះករ

ប្រភពមកពីcamnews

ប្រណាំង​កង់​នៅ​សៀមរាប​ទាក់ទាញ​អ្នក​ចូលរួម​ដ៏ច្រើន​កុះករ



សកម្មភាព​ប្រកួត​កីឡា​ប្រណាំង​កង​ដើម្បី​ជួយ​កុមារ កាលពី​ថ្ងៃ​សៅរ៍។
សកម្មភាព​ប្រកួត​កីឡា​ប្រណាំង​កង​ដើម្បី​ជួយ​កុមារ កាលពី​ថ្ងៃ​សៅរ៍។



ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​ជួយ​កុមារ​ក្រីក្រ​នៅ​មុខ​ទីលាន​ជល់​ដំរី ​នៃ​ទឹកដី​ខេត្ត​សៀមរាប បាន​បញ្ចប់​ទាំង​រីករាយ និង​ជោគជ័យ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក​នុត សាអាន​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ក្រោម​ការ​ចូលរួម​ពី​អ្នក​ប្រណាំង​ជាតិ និង​អន្តរជាតិ​ដ៏ច្រើន​កុះករ​។
អ្នកស្រី​ហង្ស ពិផល ប្រធាន​អង្គការ​ភូមិ​គោលដៅ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ «ឆ្នាំ​នេះ មាន​ទំហំ​ធំ​ជាង​ឆ្នាំ​មុនៗ​ដែល​យើង​ធ្លាប់​រៀបចំ​ប្រកួត​ចំនួន​៥​លើក​។ ថវិកា​ដែល​បាន​មកពី​ព្រឹត្តិការណ៍​នេះ​គឺ​សម្រាប់​ជួយ​ដល់​កុមារ​កំព្រា កុមារ​ក្រីក្រ កុមារ​ដែល​ស្ថិត​នៅក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ​តាមរយៈ​ការ​ផ្ដល់​ឲ្យ​ពួកគេ ​នូវ​អាហារូបត្ថម្ភ និង​ការសិក្សា​សមរម្យ​»​។
លោក​វ៉ាត់ ចំរើន បាន​លម្អិត​ពី​បច្ចេកទេស​ឲ្យ​ដឹង​ដែរ​ថា៖ «ការ​ប្រណាំង​កង់​ឆ្នាំ​នេះ ទោះ​បី​យើង​បាន​ប្តូ​ទីតាំង​ពី​មុខ​អង្គរ​ទៅ​ទីលាន​ជល់​ដំរី ប៉ុន្តែ នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន សប្បាយ​ជាង​មុន អ្នក​ចូលរួម​ច្រើន​ជាង​មុន និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​មុន​ដែរ​។ ពី​មុន​ឆ្នាំ​២០១៣ ការ​ប្រណាំង​កង់​ធ្វើ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​រត់​ពាក់កណ្តាល​ ម៉ារ៉ាតុង ប៉ុន្តែ ចាប់ពី​ឆ្នាំ​ ២០១៣​ មក ព្រឹត្តិការណ៍​នេះ​បាន​កាត់​ផ្តាច់​ពី​ម៉ារ៉ាតុង​ដោយ​ត្រូវ​រៀបចំ​ធ្វើ​មុន​ មួយ​ថ្ងៃ ដោយ​នៅ​ឆ្នាំ​នេះ យើង​បាន​រៀបចំ​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ​»​។
លោក​វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា​៖ «អ្នក​ប្រណាំង​កង់​សរុប​មាន​ចំនួន​៨០០​នាក់ ជនជាតិ​បរទេស​៤០៣​នាក់​ដែល​មកពី​៤១​ប្រទេស​នៅលើ​ពិភពលោក ហើយ​កីឡាករ និង​កីឡាការិនី​ខ្មែរ​ចំនួន​៣២៧​នាក់​»​។
ទោះបី​យ៉ាងណា លោក​វ៉ាត់ ចំរើន ដែល​ជា​អ្នក​គ្រប់គ្រង​ការ​ប្រកួត បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​នេះ​មិន​សម្រួច​ទៅលើ​ចំណាត់​ថា្នក់​ជា​ចម្បង​ទេ ពីព្រោះ​អ្នក​ជិះ​ភាគច្រើន​មិនមែន​អាជីព ដោយ​អ្នក​ជិះ​អាច​ទស្សនា​ទេសភាព​បាន​»​។
ការ​ប្រណាំង​កង់​ដើម្បី​ជួយ​កុមារ​មួយ​នេះ ត្រូវ​បាន​ចែកចេញ​ជា​បី​វិញ្ញាសា រួមមាន​ប្រណាំង​ចម្ងាយ​១៧​គីឡូ​ម៉េត្រ បុរស-នារី ៣០​គីឡូម៉ែត្រ បុរស-នារី និង​១០០​គីឡូម៉ែត្រ​បុរស-នារី ហើយ​ចំពោះ​លទ្ធផល​ក្រោយ​ពេល​ពេញ​មួយ​ព្រឹក ចំណាត់​ថ្នាក់​លេខ​ ១​ លើ​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ​ផ្នែក​បុរស​បាន​ទៅលើ​កីឡាករ​កម្ពុជា​គឹម សាន្ត។ ដោយ​ឡែក កីឡាការិនី ហេង ស៊ីវឡាង បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​ នារី​។ បូ មករា បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​ផ្នែក​បុរស​លើ​ចម្ងាយ​ផ្លូវ​ចម្ងាយ​៣០ ​គីឡូម៉ែត្រ ខណៈហេង ស៊ីវ​ហ្គិច ទទួល​បាន​លេខ​១​ក្នុង​វិញ្ញាសា​នារី៕

ខ្យល់អាកាសបរិសុទ្ទផ្ដល់ថាមពលដល់ខួរក្បាល

ប្រភពមកពីAnt Magazine
ខ្យល់អាកាស​បរិ​សុ​ទ្ឋ​ផ្តល់​ថាមពល​ដល់​ខួរក្បាល

អ្នក​ស្រាវជ្រាវ​កា​ណា​ដា​ និង​អា​មេ​រិច​ បាន​ធ្វើតេស្ត​លើ​និស្សិត​ចំនួន​ ៩៧​នាក់​ ចង់​ដឹង​ថា​ពួក​គេ​ ចេញ​ទៅ​ស្រូបខ្យល់​អាកាស​ល្អ​ បរិ​សុ​ទ្ឋ​ញឹកញាប់​ ប៉ុនណា​ និង​ធ្វើតេស្ត​ការ​ចង​ចាំ​ បាន​រក​ឃើញ​ថា​ ប្រសិនបើ​មនុស្ស​យើង​ បាន​ចេញ​ទៅ​ស្រូប​យក​ខ្យល់អាកាស​បរិ​សុ​ទ្ឋ​កាន់តែ​ច្រើន​ គឺ​ជួយ​អោយ​ខួរក្បាល​ កាន់តែ​អាច​គិតគូរ​បាន​ច្រើន​ឡើង​ មាន​អារម្មណ៍​ស្រស់ស្រាយ​ ព្រោះ​ទទួល​បាន​អុក​ស៊ី​សែន​ និង​ពន្លឺ​ថ្ងៃ​ស្រទន់​នោះ​ឯង​ ។​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើសិនជា​អាកាសធាតុ​ក្តៅ​ស្ទើ​ឆេះ​ ហើយ​ពន្លឺ​ថ្ងៃ​ខ្លាំង​ វា​អាច​អោយ​អារម្មណ៍​ យើង​មិនល្អ​ ខួរក្បាល​ ធ្វើការ​ថយ​ចុះ​ ។

Thursday, April 23, 2015

How to Remove A Background

Beginners Tutorial

រូបភាព


រូបភាព


ត្រីប្រឡាក់​ប្រៃ​ពេក​ ធ្វើ​យ៉ាងណា

ត្រីប្រឡាក់​ប្រៃ​ពេក​ ធ្វើ​យ៉ាងណា


ប្រសិនបើ​ត្រីប្រឡាក់​ ដែល​អ្នក​ចង់​ពិសា​ មាន​រសជាតិ​ប្រៃ​ជ្រុល​ពេក​ ពិសា​មិន​ឆ្ងាញ់​ ចូរ​បន្ថយ​ជាតិ​ប្រៃ​ ដោយ​យក​ត្រី​ប្រៃ​នោះ​ ដាក់​ត្រាំ​ក្នុង​ទឹកអំបិល​ ទុក​ប្រហែល​ ៥-​ ១០​នាទី​ បន្ទាប់​មក​ យក​ទៅ​លាង​ជាមួយ​ ទឹក​ស្អាត​ មួយ​សា​ទៀត​ ដោយ​លាង​ជ្រាវៗ​ ប៉ុណ្ណោះ​ រួច​ហាល​ត្រី​អោយ​ស្ងួត​សិន​ មុន​នឹង​យក​ទៅ​ចៀន​ ឬ​អាំង​ពិសា​ ?​ធ្វើ​បែប​នេះ​អ្នក​នឹង​បាន​ត្រីប្រឡាក់​ ដែល​មាន​រសជាតិ​ប្រៃ​ ល្មម​ឆ្ងាញ់​ពិសារ​ ។

ខ្ទឹមបារាំង ទទួលទានច្រើន កាន់តែល្អ

ខ្ទឹមបារាំង ទទួលទានច្រើន កាន់តែល្អ


ខ្ទឹមបារាំង ធ្វើអោយខ្យល់ដកដង្ហើម​ មានក្លិនមិនល្អ ក៏ប៉ុន្តែក្លិនឆួលរបស់ខ្ទឹមបារាំង មានប្រយោជន៍សម្បើមណាស់ ហើយបើកាន់តែឆួលខ្លាំង គឺរឹតតែជួយទប់ទល់ ជំងឺ​ច្រើន​ឡើងដែរ ។ លទ្ឋផលនៃការវាស់បរិមាណ សារធាតុហ្វីណូលិក (ដែលជួយបន្ថយ ការប្រឈមនឹងជំងឺមហារីក និងបេះដូង) និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ក្នុងខ្ទឹមបារាំង ច្រើនជាង ១០ប្រភេទ គេរកឃើញថា ខ្ទឹមបារាំងប្រភេទដែលមានភាពឆួលខ្លាំង មានសារធាតុហ្វីណូលីក ច្រើនជាងប្រភេទដែលមានភាពឆួលតិច ។ ដូច្នេះ​អ្នកគួរ​ទទួលទាន​ខ្ទឹមបារាំង អោយបានច្រើនប្រភេទ ទាំងបែបចម្អិនរួចស្រេច និងបែបស្រស់ៗ ទទួលទានវាកាន់តែច្រើន កាន់តែមានប្រយោជន៍ចំពោះសុខភាព ។

Widget by : BBloggerTutorials