Thursday, April 23, 2015

ខ្ទឹមបារាំង ទទួលទានច្រើន កាន់តែល្អ

ខ្ទឹមបារាំង ទទួលទានច្រើន កាន់តែល្អ


ខ្ទឹមបារាំង ធ្វើអោយខ្យល់ដកដង្ហើម​ មានក្លិនមិនល្អ ក៏ប៉ុន្តែក្លិនឆួលរបស់ខ្ទឹមបារាំង មានប្រយោជន៍សម្បើមណាស់ ហើយបើកាន់តែឆួលខ្លាំង គឺរឹតតែជួយទប់ទល់ ជំងឺ​ច្រើន​ឡើងដែរ ។ លទ្ឋផលនៃការវាស់បរិមាណ សារធាតុហ្វីណូលិក (ដែលជួយបន្ថយ ការប្រឈមនឹងជំងឺមហារីក និងបេះដូង) និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ក្នុងខ្ទឹមបារាំង ច្រើនជាង ១០ប្រភេទ គេរកឃើញថា ខ្ទឹមបារាំងប្រភេទដែលមានភាពឆួលខ្លាំង មានសារធាតុហ្វីណូលីក ច្រើនជាងប្រភេទដែលមានភាពឆួលតិច ។ ដូច្នេះ​អ្នកគួរ​ទទួលទាន​ខ្ទឹមបារាំង អោយបានច្រើនប្រភេទ ទាំងបែបចម្អិនរួចស្រេច និងបែបស្រស់ៗ ទទួលទានវាកាន់តែច្រើន កាន់តែមានប្រយោជន៍ចំពោះសុខភាព ។

0 comments:

Post a Comment

Widget by : BBloggerTutorials