ក្រុមហ៊ុន sony បង្ហាញម៉ាស៊ីន បញ្ចាំងឡាហ្ស៊ែ ជាលើកដំបូង និងផលិតផលថ្មីពីរទៀត
ភ្នំពេញ៖ ក្រុមហ៊ុន sony បានដាក់ចេញ
នូវផលិតផលថ្មីសន្លាង ចំនួន៣បន្ថែមទៀត របស់ខ្លួននៅកម្ពុជា រួមមានម៉ាស៊ីន
បញ្ចាំងឡាហ្ស៊ែ 3LCD VPL-FHZ700L , The PCS-XC1 និង The full HD IP Remote
Camera SRG-300SE។
កម្មវិធីបង្ហាញផលិតផលថ្មីនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នាសណ្ឋាគារ សូហ្វីតែលភោគីត្រា។
ម៉ាស៊ីនបញ្ចាំងឡាហ្ស៊ែ 3LCD1 VPL-FHZ700L ផ្តល់ពន្លឺច្បាស់ជាងគេលើពិភពលោក ដែលជាម៉ាស៊ីនបញ្ចាំង ដ៏មានសក្តានុពល ដើម្បីសម្រួល តម្រូវការការអនុវត្ត ការងារស្ទើរតែស្រុង។ ម៉ាស៊ីនប្រភេទនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ពន្លឺភ្លឺច្បាស់ល្អ រស់រវើក និងពណ៌ធម្មជាតិ ទោះបីជាមានពន្លឺភ្លឺខ្លាំង និងពន្លឺមានពណ៌ខ្លាំងក៏ដោយ។
ចំណែក PCS-XC1 ជាប្រព័ន្ធរៀបចំសន្និសីទវីដេអូ ដែលងាយស្រួលក្នុងការប្រើប្រាស់ អាចឲ្យរាល់កិច្ចការប្រជុំ អាចដំណើរការទៅបានគ្រប់ ទីកន្លែងជាមួយនឹងលទ្ធភាពប្រើប្រាស់ ដោយមិនចាំបាច់ប្រើខ្សែ និងឧបករណ៍ដែលអាចប្រើប្រាស់ ដើម្បីគោលដៅច្រើន ក្នុងពេលជាមួយគ្នា។ ផ្តល់ជូនរូបភាពយ៉ាងច្បាស់ 60fps ក្នុងកម្រិត 720p និង 60p ក្នុង កម្រិត 1080 Gull HD ជាមួយនឹងការធ្វើឲ្យ កាន់តែប្រសើរនូវ software នៅហ្នឹងកន្លែង។
ដោយឡែក Camera SRG-300SE អាចថតរូប full HD ជាមួយនឹងសំឡេងដ៏មានគុណភាព ឮច្បាស់ល្អ ពីជ្រុងម្ខាង អាចប្រតិបត្តិការបានច្រើនជាងអ្វី ដែលម៉ាស៊ីនថតរូបធម្មតា អាចធ្វើបាន។ ត្រូវបានបំពាក់ផងដែរ ជាមួយនឹង high-speed ExmorTM CMOS sensor របស់ក្រុមហ៊ុនសូនី ដែលអាចធ្វើឲ្យម៉ាស៊ីនថត អាចកំណត់ពីតំបន់ភ្លឺនិងងងឹត ព្រមទាំងផ្លាស់ប្តូរពន្លឺ ដើម្បីបង្កើតបានរូបភាពច្បាស់ល្អ ក៏ដូចជាពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយសំឡេងរំខាន និងកាត់បន្ថយទម្រង់ដែលព្រិល៕

0 comments:
Post a Comment