កំលោះចាស់ ប៉ះក្រមុំក្មេងខ្ចី ជួបគ្នារឿងល្បី ចាក់បញ្ចាំង ជាថ្មីនៅរោងភាពយន្ត លេជេន និងផ្លាទីនៀម (មានវីដេអូ)
លោក ប៉ែន ចំរ៉ុង មិនត្រឹមតែជាតារាសម្ដែងប្រកបដោយទេពកោសល្យខ្ពស់ ទទួលការគាំទ្រទូទាំងប្រទេសនោះទេ សូម្បីតែការធ្វើជាពិធិករ ក្នុងស្ថានីយទូរទស្សន៍ និងក្នុងកម្មវិធីផ្សេងៗ ក៏មានភាពមមាញឹកស្អេកស្កះផងដែរ ពោលការងារសិល្បៈទាំងនេះ ធ្វើឲ្យលោក ប៉ែន ចំរ៉ុង មានទឹកមាត់លេប និងបានចំណូលមិនស្ទើរនោះទេ។
ជាក់ស្ដែង ពេលនេះតារាសម្ដែងក្រម៉ិចក្រម៉ើម ប៉ែន ចំរ៉ុង បានចាប់ដៃគ្នា សម្តែងរឿងជាលើកដំបូង ជាមួយសិល្បការិនីក្មេងខ្ចី ស្រស់ស្អាត កញ្ញា ភិន សុដាលីស ធ្វើឲ្យមានភាពប្លែកភ្នែក ដែលមិនធ្លាប់ជួបពីមុនមក ដែលមាននៅក្នុងរឿង «អាព្រឿងងាប់ហើយ» ដែលបានចាក់បញ្ចាំងរួចមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីមហាជន។
ដោយសារមានការសំណូមពរ ពីទស្សនិកជនជាច្រើននាក់ ផលិតកម្ម មហាហង្ស បានធ្វើការចាក់បញ្ចាំង ខ្សែភាពយន្ត «រឿងអាព្រឿងងាប់ហើយ» នេះ នៅរោងភាពយន្ត លេជេន និង ផ្លាទីនៀម នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥ នេះជាថ្មីម្តងទៀត ដើម្បីឲ្យទស្សនិកជន បានទស្សនា កម្សាន្តសប្បាយ នូវឈុតឆាកប្លែកភ្នែកជាច្រើន ក្នុងសាច់រឿងនេះ ៕



0 comments:
Post a Comment