Sunday, April 26, 2015

វិធីសាស្រ្ត​សំខាន់ៗ ដើម្បី​បង្កា​ជំងឺ​ពុល​ពេល​ធ្វើ​ដំណើរ

វិធីសាស្រ្ត​សំខាន់ៗ ដើម្បី​បង្កា​ជំងឺ​ពុល​ពេល​ធ្វើ​ដំណើរ

ភ្នំពេញ៖ ការពុលក្នុងពេលធ្វើដំណើរ ឬពុលក្នុងការធ្វើចលនាផ្សេងៗ ដែលមនុស្សទូទៅ និយមហៅថា "ពុលឡាន" ដូចជាការជិះរថយន្ត, រថភ្លើង, នាវា, យន្តហោះ រួមទាំងការជិះ លើឧបករណ៍មានចលនាផ្សេងៗទៀត គឺជាបញ្ហាទូទៅ សម្រាប់មនុស្សជាច្រើនក្នុងពិភពលោក។ ក៏ប៉ុន្តែបញ្ហានេះ ពិតជាធ្វើឲ្យអ្នកដំណើរមួយចំនួន មានការលំបាក និងអ្នកខ្លះមិនហ៊ានទាំងធ្វើដំណើរទៀត ព្រោះខ្លាចពុល។ រោគសញ្ញាទូទៅ នៃជំងឺពុលពេលធ្វើដំណើរនេះ គឺមានអាការៈវិលមុខ អារម្មណ៍ចង់ក្អួត ឬក្អួតតែម្តង។ សញ្ញាណដែលអាចឲ្យយើងបានដឹងភ្លាមនោះ គឺការដែលមានអារម្មណ៍ មិនស្រួលក្នុងខ្លួន និងការបែកញើសត្រជាក់។
បើតាមការសន្និដ្ឋានពីអ្នកជំនាញបង្ហាញថា ខណៈធ្វើដំណើរតាមនាវា ឬកប៉ាល់ ស្ទើរតែគ្រប់គ្នានៃអ្នកដំណើរ គឺសុទ្ធសឹងតែឆ្លងកាត់ការពុលរលក។ លើសពីនេះមនុស្សប្រមាណ ៣នាក់ ក្នុងចំណោម១០នាក់ មានរោគសញ្ញានៃជំងឺពុលនេះ គ្រប់ការធ្វើដំណើរ នៅតាមដងផ្លូវ តាមសមុទ្រ ឬការធ្វើដំណើរតាមអាកាសក្តី។
លោក វេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកវេជ្ជសាស្រ្ត និងផ្នែកច្បាប់ នៃក្រុមហ៊ុនសាណូហ្វីកម្ពុជា បានពិពណ៌នាអំពីមូលហេតុ នៃជំងឺពុលនេះថា "ខួរក្បាលរបស់មនុស្ស ដឹងចលនាដោយការទទួលសញ្ញា ពីត្រចៀកខាងក្នុង, ភ្នែក, សាច់ដុំ និងសន្លាក់។ នៅពេលដែលខួរក្បាល របស់យើងទទួលបាន សញ្ញាដែលមិនផ្គូផ្គងនឹងគ្នា យើងអាចមានអាការៈមិនប្រក្រតី និងបណ្តាលឲ្យមានការពុល។ ឧទាហរណ៍៖ ពេលយើងសម្លឹងចុះទៅក្រោម ត្រចៀកផ្នែកខាងក្នុងរបស់យើងអាចមានអារម្មណ៍ថា កំពុងតែធ្វើចលនា ប៉ុន្តែភ្នែកមិនបានដឹងថា កំពុងតែធ្វើដំណើរនោះទេ ហើយវាជាមូលហេតុដែលបញ្ជាក់ថា ភ្នែកនិងត្រចៀក ធ្វើការមិនស្របគ្នា នោះហើយជាមូលហេតុ បណ្តាលឲ្យមានការពុលនេះឡើង”។
ភាគច្រើនសញ្ញានៃជំងឺពុល ក្នុងពេលធ្វើដំណើរនេះ នឹងចាប់ផ្តើមធ្វើឱ្យប្រសើរឡើង នូវរាងកាយរបស់យើង ឲ្យស៊ាំនឹងលក្ខខណ្ឌដែលបង្កឲ្យមានបញ្ហានេះឡើង។ ក្នុងករណីនេះផងដែរ យើងមានការណែនាំមួយចំនួន ដែលអាចជួយអ្នកក្នុងការបង្ការកុំឲ្យអ្នកពុល ពេលធ្វើដំណើរបាន។
១. រក្សាលំនឹង៖ ប្រសិនបើអាចធ្វើទៅបាន គួរជ្រើសរកកៅអីអង្គុយ ផ្នែកកណ្តាលនៃទូកឬយន្ដហោះ ព្រោះកន្លែងនោះអាចមានចលនាតិច ជាងកន្លែងផ្សេងៗ។
២. សូមមើលទៅវត្ថុមួយ ដែលនៅនឹងថ្កល់៖ ឧទាហរណ៍៖ការសំឡឹងមើលជើងមេឃ។ បិទភ្នែករបស់អ្នកអាចជួយបន្ថយអារម្មណ៍ពុលផងដែរ។ រីឯការអាន ឬការលេងហ្គេមផ្សេងៗ មិនមែនជាជម្រើសល្អ ក្នុងការបង្ការកុំឲ្យមានអាការៈពុលថយចុះនោះទេ តែបែរទៅជាបង្ក ឲ្យមានអារម្មណ៍ ពុលច្រើនជាង។
៣. ការស្រូបខ្យល់បរិសុទ្ធ៖ បើកបង្អួច ឬប្តូរទៅអង្គុយនៅ ឬឈរផ្នែកខាងលើនៃកប៉ាល់ ដើម្បីស្រូបយកខ្យស់អាកាសល្អ និងជៀសវាងអារម្មណ៍ថប់ និងក្តៅនៃផ្នែកខាងក្នុងនៃកប៉ាល់។
៤. សម្រាក៖ អ្នកអាចសម្រាកអម ដោយការស្តាប់តន្ត្រី។
៥. រក្សាអារម្មណ៍ឲ្យនឹងនរ៖ រក្សាភាពស្ងប់ស្ងាត់ និងអារម្មណ៍ឲ្យល្អ ក្នុងពេលធ្វើដំណើរ។ គួរកាត់បន្ថយការព្រួយបារម្ភ ព្រោះការព្រួយបារម្ភ រឹតតែខ្លាំងរឹតតែធ្វើឲ្យងាយពុល។ បើអាចធ្វើទៅបាន អ្នកគួរតែព្យាយាមកាត់បន្ថយការញ៉ាំអាហារច្រើនពេក ឬការផឹកគ្រឿងស្រវឹងនៅមុនពេលធ្វើដំណើរ។
លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ បានបន្ថែមទៀតថា "អ្នកដំណើរដែលគិតថា ខ្លួនងាយពុលឡាន អាចប្រើថ្នាំម្យ៉ាងឈ្មោះថា NAUTAMINE កន្លះម៉ោង មុនពេលពួកគេធ្វើដំណើរ។ ឱសថ NAUTAMINE ជាផលិតផលមួយរបស់ក្រុមហ៊ុន សាណូហ្វី ដែលជាក្រុមហ៊ុនថែទាំសុខភាព ឈានមុខគេលើពិភពលោក និងផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺ។ ថ្នាំនេះមានសុវត្ថិភាពក្នុងការប្រើប្រាស់ សម្រាប់មនុស្សពេញវ័យ និងកុមារដែលមានអាយុ ចាប់ពី ២ឆ្នាំឡើងទៅ ដើម្បីការពារជំងឺពុលពេលធ្វើដំណើរ"៕

0 comments:

Post a Comment

Widget by : BBloggerTutorials