របៀបINVITE ឲ្យអ្នដទៃចូលកែប្រែ(WORDPRESS)

ក្នុងWordpressយើងអាចធ្វើការឲ្យអ្នកដទៃ ចូលកែប្រែឬធ្វើជាអ្នកនិពន្ធ និងជាអភិបាលផង ដែរ។

FORD បង្ហាញ​កង់​ឆ្លាត​វៃ​អាច​បត់​បាន និងមាន​មុខងារ​ច្រើន​សូម្បី​ជង្ហុក​ក៏​ដឹង

នៅ​ក្នុង​សន្និសីទ​ Further with Ford នៅ​ក្នុង​ទីក្រុង​​​ California កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់​អាមេរិក Ford ​​បាន​បង្ហាញ​គំរូ​​កង់​អគ្គិសនី​​ឆ្លាត​វៃ​​ចុងក្រោយ​​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​​ MoDe:Flex។

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 25, 2015

អ្នកកីឡា​ល្បីៗ​ សម្រុក​បង្កើត​ ​Page ​ផ្លូវ​ការ​​​ផ្ទាល់​ខ្លួន​នា​ពេល​ថ្មី​ៗ​​

មួយរយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​កីឡា​ល្បី​ៗ​ជា​ច្រើន​បាន​នាំ​គ្នា​សម្រុក​​​បង្កើត​ Page ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ចុច Like និង​​តាម​ដាន​ពី​សកម្មភាព​របស់​ខ្លួន។ កន្លង​មក​មាន​អ្នក​កីឡា​ល្បី​ៗ​ចំនួន​បាន​បង្កើន​ Page របស់​ខ្លួន​រួច​ហើយ ប៉ុន្តែ​ហាក់​មិន​ផុលផុស​ដូច​​ថ្មី​ៗ​នេះ​ទេ​ដោយ​​មាន​​ទាំង​កីឡាករ​បាល់ទាត់ តេក្វាន់ដូ បាល់បោះ បាល់ទះ និង​អ្នក​កីឡា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​បាន​បង្កើត និង​បង្ហាញ​ថា នេះ​ជា Page ផ្លូវ​ការ​របស់​ខ្លួន។ ខាង​ក្រោម Sabay សូម​លើក​យក Pages របស់​អ្នក​កីឡា​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ស្គាល់ ឬ​ចុច Like នៅ​ឡើយ៕

​Page ​របស់​​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា​ ចាន់ វឌ្ឍនាកា
ក្លឹបបឹងកេត9

កីឡាករ ចាន់ វឌ្ឍនាកា

​Page ​​ផ្លូវ​ការ​របស់​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ប្រាក់ មុន្នីឧត្តម


Prak-Mony-Udom
ប្រាក់ មុន្នីឧត្ដម ( អាវ​ខៀវ)

​Page ផ្លូវ​ការ​​របស់​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​ រស់ សំអឿន


Rous-Sam-Ouen
រស់ សំអឿន

​Page ​​​ផ្លូវ​ការ​​របស់​​​កីឡាករ​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​ នេន សុធារ័ត្ន
simple sleep
កីឡាករ នេន សុធារ័ត្ន

​Page ​​​ផ្លូវ​ការ​​របស់​​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ស៊ូ យ៉ាទី
ក្លឹបបឹងកេត5
សួស យ៉ាទី ( ឈរមុខគេ )

​Page ​​ផ្លូវការ​របស់​​​កីឡាករ​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ សុខ សុវណ្ណ
​Page ​​​ផ្លូវការ​​របស់​​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ អ៊ុំ សេរីរ័ត្ន
​Page ​​​ផ្លូវការ​របស់​​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ទូច បញ្ចរ៉ុង
៣

រាប់ពី ឆ្វេង​ទី១ ( ទូច​ បញ្ញារុង ) កណ្ដាល ( សុខ សុវណ្ណ) និង​ទី ៣ (អ៊ុំ សេរីរ័ត្ន )

​Page ​​​ផ្លូវការ​របស់​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ឃឹម បូរី
​Page ​​​ផ្លូវ​ការ​របស់​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន
​Page ​​​ផ្លូវការ​​របស់​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ឃួន ឡាបូរ៉ាវី
Page ​​​ផ្លូវ​ការ​​របស់​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា ហែម​ថុន វិទីនី
Page​​​ ផ្លូវ​ការ​​របស់​​កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់ដូ​កម្ពុជា ស៊ន សៀវម៉ី
Page​ ផ្លូវ​ការ​ផ្ទាល់​ខ្លួន​របស់​កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់​ដូ​កម្ពុជា​ ស៊ន ដាវិន
Page ផ្លូវ​ការ​ផ្ទាល់ខ្លួន​របស់​កីឡាករបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា គួច​ សុកុម្ភះ
Page​ ផ្លូវ​ការ​របស់​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់​ កែវ សុខផេង
Page ផ្លូវ​ការ​របស់​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់​​ កុក​ បូរីស
Page​​ ផ្លូវ​ការ​របស់​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់ ឈិន​ ឈឿន
Page​ ផ្លូវ​ការ​របស់​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់​ សាយ ពិសិដ្ឋ
Page​​ ផ្លូវ​ការ​របស់​កីឡាករ​​​ជម្រើស​ជាតិ​​បាល់ទាត់​ ប្រាក់ មុន្នីភារុន​ 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

មហាសេដ្ឋី​ចិន​ទិញ​ដី​នៅ​អាមេរិក​ ២៣​លាន​ដុល្លារ​ទុក​អភិរក្ស​ព្រៃ​ឈើ

មហាសេដ្ឋី​ចិន Jack Ma ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​ទំនិញ​អនឡាញ​អាលី​បាបា (Alibaba) បាន​ចំណាយ​ទ្រព្យ​ផ្ទាល់​ខ្លួន ២៣​លាន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​កន្លែង​នៅ​សហរដ្ឋអាមេរិក ទុក​អភិរក្ស​ព្រៃឈើ។

2

ដី​ដែល​មហាសេដ្ឋី​លំដាប់​ទី​បី​នៅ​ក្នុង​ប្រទេស​ចិន​ទិញ មាន​ទំហំ ១១៣៧២​ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ភ្នំ Adirondack លាត​សន្ធឹង​ភាគ​ខាង​ជើង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ លោក Jack Ma បាន​ចំណាយ​ប្រាក់ ២៣​លាន​ដុល្លារ​ទិញ​ដី​ដ៏​ធំ​នេះ ក្នុង​គោល​បំណង​ទុក​អភិរក្ស​ព្រៃឈើ និង​ចាត់​ទុក​ជា​កន្លែង​សម្រាក​លំហែ​កាយ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ។

តំបន់​បៃ​តង​ស្រងាត់​ដែល​គេ​ស្គាល់​ថា​ជា​ឧទ្យាន Brandon Park មាន​ទន្លេ​ប្រវែង​ជាង ១៤​គីឡូម៉ែត្រ បឹង​បួរ ដង​ស្ទឹង ស្រះ​ទឹក ព្រៃឈើ ព្រម​ទាំង​កន្លែង​សម្រាក​លំហែ​មួយ មាន​អាយុកាល​តាំង​ពី​​ទសវត្សរ៍​ឆ្នាំ១៩៤០ នៅ​ពី​ក្រោយ​ច្រក​ចូល។ ក្រៅ​ពី​នេះ នៅ​មាន​ផ្ទះ​ពីរ​ខ្នង រួម​ទាំង​រោង​សេះ​មួយ​ផ្សេង​ទៀត។

2

​ដើមឡើយ ដី​ដ៏​ធំ​នេះ​ជា​ផ្នែក​មួយ​នៃ​តំបន់​អភិរក្ស​ធម្មជាតិ Bay Pond ដែល​បង្កើត​ឡើង​លោក William A. Rockefeller ក្នុង​រង្វង់​ដើម​សតវត្ស​ទី​២១ នេះ។ សួន​ឧទ្យាន Brandon ត្រូវ​ដាក់​លើ​​បញ្ជី​លក់​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១២ ក្នុង​តម្លៃ ២៨​លាន​ដុល្លារ។ ក្រោយ​មក​ នៅ​ឆ្នាំ​២០១៤ ឧទ្យាន​បៃ​តង​នេះ បាន​ធ្លាក់​ថ្លៃ​​បន្តិច និង​ត្រូវ​មហាសេដ្ឋី Jack Ma ទិញ​យក​នៅ​ឆ្នាំ២០១៥ នេះ៕


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ wsj

Gmail​ អាច​ឲ្យ​អ្នក​បញ្ឈប់​សារ​ដែល​ផ្ញើ​ចេញ​​ហើយ​ ដោះ​ស្រាយ​បញ្ហា​ខក​ចិត្ត​កន្លង​មក​របស់​អ្នក​ប្រើប្រាស់​​

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​​នូវ​​ភាព​សោក​ស្ដាយ​ ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ផ្ញើ​ Email​ ទៅ​កាន់​​មនុស្ស​​ខុស​ ឬ​ប្រើ​ពាក្យ​ពេចន៍​ខុស។ តែ​ចាប់​ពី​ពេល​នេះ​ទៅ​ អ្នក​នឹង​លែង​ជួប​ប្រទះ​ស្ថាន​ភាព​បែប​នេះ​ទៀត​ហើយ​ ដោយ​សារ​តែ​មុខ​ងារ​ Undo Send​ របស់​​ Gmail។
gmail

មុខងារ​ Undo Send​ នេះ​គឺ​អាច​ពន្យារ​ពេល​ការ​ផ្ញើ​ចេញ​នូវ ​Email​ របស់​អ្នក​បាន​​ក្នុង​រយៈពេល​ ៥វិនាទី​, ១០​វិនាទី​, ២០វិនាទី​, និង​៣០វិនាទី។ ប្រសិន​បើ​អ្នក​កំណត់​ត្រឹម​៣០​វិនាទី​ នោះ​ពេល​ដែល​ផុត​រយៈពេល​៣០វិនាទី ​Emailនឹង​ផ្ញើ​ចេញ​ទៅ​ភ្លាម​ ហើយ​ក្នុង​រយៈពេល​៣០​វិនាទី ​បើ​អ្នក​គិត​ថា ​Email​ របស់​អ្នក​ខុស​ត្រង់​ចំណុច​ណា​ ហើយ​មិន​ចង់​ផ្ញើ​ចេញ​ទៅ ​អ្នក​អាច​ចុច​លើ​ពាក្យ​ Undo Send​ វិញ​បាន។

ដើម្បី​ធ្វើ​ដូច​នេះ​បាន ​ចូល​ទៅ​កាន់ ​Gmail​ នៅ​លើ​កុំព្យូទ័រ​អ្នក​ រួច​ចូល​ទៅ​ទីតាំង​ Setting​ របស់ ​Gmail ហើយ​ស្វែង​រក​ពាក្យ​ Undo Send​ រួច​ចុច​លើ​ Enable Undo Send​ និង​ជ្រើស​រើស​រយៈ​ពេល​ណា​ ដែល​អ្នក​ចង់​បាន ​​នោះ​ជា​ការ​ស្រេច។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ផ្ញើ​ Email​ នោះ​នឹង​មាន​លោត​ចេញ​ផ្ទាំង​មួយ​បង្ហាញ​ថា​ “Your message has been sent” ហើយ​នៅ​ក្បែរ​នោះ​មាន​ពាក្យ​ថា​ Undo Send៕


​​​​ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព​៖ 9to5google entrepreneur

Ford បង្ហាញ​កង់​ឆ្លាត​វៃ​អាច​បត់​បាន និងមាន​មុខងារ​ច្រើន​សូម្បី​ជង្ហុក​ក៏​ដឹង

នៅ​ក្នុង​សន្និសីទ​ Further with Ford នៅ​ក្នុង​ទីក្រុង​​​ California កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់​អាមេរិក Ford ​​បាន​បង្ហាញ​គំរូ​​កង់​អគ្គិសនី​​ឆ្លាត​វៃ​​ចុងក្រោយ​​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​​ MoDe:Flex។

ford_smartbike_00

​MoDe:Flex គឺ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​យក​តាម​រថយន្ត​ដោយ​វា​អាច​បត់ ​និង​ដាក់​ទៅ​គូទ​ឡាន​បាន​ដោយ​ងាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​​មាន​កម្មវិធី​សម្រាប់​​ភ្ជាប់​​ជា​មួយ​នាឡិកា​​ Apple Watch ដែល​អាច​ប្រើ​មុខងារ​ “no sweat” ​ដើម្បី​​ត្រួត​ពិនិត្យ​លើ​ចង្វាក់​បេះ​ដូង​​ក្នុង​ការ​​បង្កើន​ថាមពល​អគ្គិសនី​ល្បឿន​ធាក់​​​ដើម្បី​ធានា​ថា​អ្នក​ជិះ​​មិន​បែក​ញើស។

បន្ថែម​ទៀត វា​មាន​​កម្មវិធី​ MoDe:Link ​ដែល​អាច​​បង្ហាញ​អ្នក​​ជិះ​ពី​ព័ត៌មាន​អាកាសធាតុ​ ផ្លូវ​ និង​ស្ថានភាព​ចរាចរណ៍​នៅ​ផ្លូវ​ខាង​មុខ​នៅ​លើ​ទូរសព្ទ Smartphone។

​Ford ​បាន​​បន្ថែម​ទៀត​​ថា​កម្មវិធី​ app ​ដែល​ភ្ជាប់​ជា​មួយ​នឹង​​ នាឡិកា​​ Apple Watch ​​អាច​រក​ឃើញ​ជង្ហុក​នៅ​លើ​​ដង​ផ្លូវ ​និង​​អាច​ប្រាប់​ឲ្យ​អ្នក​ជិះ​បាន​ដឹង​តាម​រយៈ​ការ​ញ័រ​នៅ​នឹង​ដៃ​កង់។



ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​នេះ​មិន​ទាន់បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ជាក់លាក់​របស់​កង់​ថ្មី​នេះ​ទេ​ ប៉ុន្តែ​វា​ប្រហែល​ជា​​ស្រដៀង​ទៅ​នឹង​គំរូ​មុន​គឺ​ MoDe:Pro ដែរ​ដោយ​​មាន​ម៉ូទ័រ​កម្លាំង ២០០ វ៉ាត់ និង​អាគុយ​អគ្គិសនី​​ដែល​មាន​ថាមពល​ 9-amp ជា​មួយ​នឹង​ប្រភេទ​ឈ្នាន់​ដែល​អាច​ជួយ​បង្កើន​ល្បឿន​​បាន​ ២៥ គ.ម/ម៉៕

506A7544.0

1311075207005154594


ប្រែ​សម្រួល​៖ សំនៀង
ប្រភព៖ theverge

Tuesday, June 23, 2015

ប្រើ​កុំព្យូទ័រ​រាល់ថ្ងៃ​ ​​​​ដឹង​ថា​ដាក់​​ម៉ូនីទ័រ​​​​បែប​ណា​​ទើប​ត្រឹមត្រូវ​ និង​​ល្អ​ចំពោះ​ភ្នែក​ឬ​អត់?

សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ​ភាគច្រើន​នៃ​ម៉ោង​​ការងារ​គឺ​​ជា​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​កុំព្យូទ័រ។ ​​មាន​ចាប់​អារម្មណ៍​ទេ​ថា ​ពេល​ខ្លះ​សម្លឹង​កុំព្យូទ័រ​យូរ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ភ្នែក​ រាលដាល​ដល់​ក្បាល​ដែល​រំខាន​ដល់​កិច្ច​ការងារ​កំពុង​​ធ្វើ​​ជា​ហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ចុះ​ខ្សោយ។ ​​ឥលូវ​នេះ​ ​យើង​រៀន​វិធី​រៀបចំ​ម៉ូនីទ័រ​កុំព្យូទ័រ​ឲ្យ​បាន​ត្រឹមត្រូវ​​ដែល​ល្អ​​ចំពោះ​សុខភាព ​និង​ឲ្យ​លទ្ធផល​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន។

Monitor arrangement

​ទី​ ១ ​ត្រូវ​ប្រាកដ​ថា ​កន្លែង​ដែល​អ្នក​អង្គុយ ​​និង​ម៉ូនីទ័រ​ត្រូវ​មាន​ចម្ងាយ​សម​ល្មម (លាត​ដៃ​របស់​អ្នក​​​​ទៅ​មុខ​ឲ្យ​ត្រង់​​​​ឲ្យ​អស់​​រហូត​ចុង​ដៃ​ប៉ះ​អេក្រង់​ម៉ូនីទ័រ)។ ​ក្នុង​ករណី​ដែល​ម៉ូនីទ័រ​ខ្ពស់​ពេក ​ឬ​ទាប​ពេក ​អ្នក​អាច​ប្រើ​សៀវភៅ​កល់​បន្ថែម​ ឬ​ដំឡើង​កៅអី​ឲ្យ​ខ្ពស់​ជាង​មុន។

ទី ​២ ​​​ពេល​ភ្នែក​របស់​អ្នក​សម្លឹង​ទៅ​ម៉ូនីទ័រ​ត្រង់​ទៅ​មុខ​ ​ប្រវែង​​​ពី​​​ចំណុច​ត្រង់​​​នោះ​ទៅ​ផ្នែក​ខាង​លើ​ម៉ូនីទ័រ​ដែល​នៅ​​​សល់​​គួរ​មាន​ប្រវែង​ ៧ ​សង់ទីម៉ែត្រ ​ឬ​ ១០ ​សង់ទីម៉ែត្រ។

ទី ​៣ ​​​ពេល​ភ្នែក​របស់​អ្នក​សម្លឹង​ទៅ​ម៉ូនីទ័រ​ត្រង់​ទៅ​មុខ ​និង​សម្លឹង​​បញ្ឆាក​​​ចុះ​​ដល់​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទៃ​ម៉ូនីទ័រ​​ត្រូវ​​​​​​​​​​​​មាន​រង្វាស់​ប្រហាក់ប្រហែល​​​​ ៦០ ​ដឺក្រេ

ទី ​៤ ​បើ​ប្រើ​ម៉ូនីទ័រ​ពីរ​ ត្រូវ​សារ៉េ​ម៉ូនីទ័រ​ទាំង​ពីរ​ឲ្យ​មាន​​ទំហំ ​និង​ Resolution ​ដូច​គ្នា​ ​និង​ទុក​ចន្លោះ​កណ្ដាល​ចំហ​តូច​បន្តិច។ ​ការ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​ភ្នែក​របស់​អ្នក​ត្រូវ​ប្រឈម​នឹង​កម្រិត​ពន្លឺ ​និង​ Resolution ​ខុស​គ្នា​ដែល​បង្ក​ជា​បញ្ហា​ដូច​ជា​ឈឺ​ភ្នែក ​ឬ​ស្រវាំង​ភ្នែក​ពេល​មើល​រយៈពេល​យូរ។ ​

លើស​​​ពី​នេះ​ ឥរិយាបថ​អង្គុយ​មុខ​កុំព្យូទ័រ​​របស់​អ្នក​ក៏​ត្រូវ​​រៀបចំ​ឲ្យ​ត្រឹមត្រូវ​ដែរ។ ​វីដេអូ​ខាង​ក្រោម​អាច​ជួយ​អ្នក​បាន​ត្រង់​ចំណុច​នេះ។




ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​Businessinsider

រថយន្ត​ BMW មួយ​គ្រឿង​នេះ​ចេះ​​ប្រែ​កាយ​​ពេល​​ត្រូវ​​ទឹក​ក្ដៅ!

វិចិត្រករ​អាល្លឺម៉ង់​មួយ​រូប​បាន​បង្កើត​នូវ​សិល្បៈ​ដ៏​អស្ចារ្យ​មួយ​នៅ​លើ​រថយន្ត​ BMW​ ដោយ​វា​អាច​ប្រែ​កាយ​បាន​ភ្លាម​ៗ​នៅ​ពេល​ដែល​ជះ​ទឹក​ក្ដៅ​ទៅ​លើ​រថយន្ត​នោះ។

hulk-car-625x326

ខាង​ក្រោម​នេះ​ជា​សកម្មភាព​នៃ​ការ​ប្រែ​កាយ​របស់​រថយន្ត​ BMW៖




រថយន្ត​BMWមើល​ពី​ដំបូង​ឃើញ​​មាន​ពណ៌​ខៀវ​ស្រងាត់​ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​យក​ទឹក​ក្ដៅ​មួយ​ធុង​ទៅ​ចាក់​លើ​រថយន្ត​នោះ​ ស្រាប់​តែ​វា​ចាប់​ដូរ​រូប​រាង​ទៅ​ជា​ផ្ទាំង​រូបភាព​មួយ​ទៀត​ដ៏​អស្ចារ្យ​ទៅ​វិញ។ រូប​ភាព​ដែល​វិចិត្រករ​រូប​នេះ​បាន​បង្កប់​តាម​ពិត​គឺ​ជា​រូប​ភាព​របស់​តួ​អង្គ​មួយ​រូប​មាន​ឈ្មោះ ​Hulk​ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ The Avengers ។ គាត់​គូរ​រូប​ភាព​​នេះ​​ឡើង​ដោយ​ប្រើ​ទឹក​ថ្នាំ​​ម្យ៉ាង​ដែល​អាច​ប្រែ​ពណ៌​នៅ​ពេល​ត្រូវ​កម្ដៅ។

-ចុច​អាន៖ Samsung បង្ហាញ​​រថយន្ត​មាន​​អេក្រង់​​ក្រោយ​ ​ងាយ​ស្រួល​អ្នក​បើក​​វ៉ា
​​
ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព​៖ Mirror

Google+ទៅ​មិន​រួច Facebook?


Facebook ​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​មួយ​ភាគ​ធំ​របស់​យុវវ័យ​​ជុំវិញ​ពិភពលោក បូករួម​ទាំង​កម្ពុជា​ផង។ ចុះ​ Google+ វិញ​ទទួល​បាន​ការ​គាំទ្រ​ប៉ុណ្ណា​ដែរ? អាច​ប្រៀប​ជាមួយ​Facebook បាន​អត់?

Google-

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​នេះ លោក ឌឿង សុភា តួនាទី​ជា Web Developer មួយ​រូប​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​លើក​ឡើង​ថា Google+ ថ្វី​ត្បិត​តែ​ជា​បណ្ដាញ​សង្គម​ដូច​Facebook មែន ប៉ុន្តែ​ប្រជាប្រិយភាព​របស់​បណ្ដាញ​សង្គម​មួយ​នេះ មិន​អាច​យក​ទៅ​ប្រៀប​Facebook បាន​ឡើយ។ លោក​ថា ​ចុះ​ឈ្មោះ​លេង G+ បាន​ជាង ២ឆ្នាំ​ហើយ តែ​អ្នក​លេង​ហាក់​ខ្សត់ខ្សោយ មិន​សកម្ម​ដូច​Facebook ទេ។ “ជាង​២ឆ្នាំ ដូច​គ្នា Friend ក្នុង​G+ មាន​តែ​ជាង ៨០០នាក់…Facebook ខ្ញុំ​មាន​ជាង ១,៤០០នាក់”។

ទន្ទឹម​នឹង​ការ​លើក​ឡើង​ថា G+ ហាក់​ស្ងប់ស្ងាត់​មិន​ដូច​Facebook របស់​សុភា ស្រាប់​តែ​លោក ឡុញ សាមដី មាន​នាទី​ជា ICT Project Manager ប្រចាំ​ក្រុមហ៊ុន​Resolvo ឯណេះ​វិញ​និយាយ​ថា មិន​ដូច្នោះ​ទេ ព្រោះ​Friend ក្នុង​Circle របស់​លោក មាន​ជិត ២ពាន់​នាក់​ឯណោះ។ តែ​លោក​ជឿថា google+ ហាក់​មាន​Technical ខ្ពស់​ជាង​Facebook ដែល​ជា​ហេតុ​មិន​អាច​ទាក់ទាញ​User ធម្មតា ឬ​ស្រីៗ​ឲ្យ​លេង​ច្រើន​បាន។ “ក្នុង​ចំណោម Friend ខ្ញុំ​ជាង ១ ៨០០នាក់ ពួក​ម៉ាក​ស្រី មិន​ដល់ ១០០នាក់​ផង”។

​ងាក​មក​ជួប​នារី ដែល​និយម​លេង​Facebook ដែរ​នោះ សុភី​ថា នាង​មិន​ដែល​ស្គាល់​ទេ Google Plus ហ្នឹង​នោះ កុំ​ថា​ឡើយ​ដល់​លេង ណាមួយ​នាង​មិន​មែន​ជា​អ្នក​IT អី​ផង។

ជា​អ្នក​ជំនាញ​កូដ​មួយ​រូប (Programmer) កញ្ញា សុវណ្ណឌី ​អះអាង​ថា បើ​ទោះ​បី​ជា​គេ​យល់​ដឹង​ច្រើន​គួរសម​ពាក់ព័ន្ធ​នឹង​តិចនិកខល បន្តិច​មែន​តែ Google+ គេ​មិន​មាន​គណនី​ទេ។ នាង​ថា លេង​តែ​Facebook ឬ​Skype ជា​ដើម G+ ហ្នឹង​អត់​ដែល​លេង​ផង។

G+ (Google Plus) ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​របស់​Google ដែល​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ២៨ ខែមិថុនា ២០១១។ គិត​មក​ដល់​ចុង​ឆ្នាំ ២០១២ Social Network ដែល​ប្រកាស​ជា​គូ​ប្រជែង​ដ៏​ធំ​បំផុត​របស់​Facebook មួយ​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​លេង​ប្រហែល ៣០០ លាន​នាក់​គិត​ត្រឹម​ខែ​មីនា​ឆ្នាំ ២០១៥ ខណៈ​ដែល​អ្នក​លេង​ហ្វេសប៊ុគ​មាន​រហូត​ដល់​ទៅ​ជាង ១ពាន់​លាន​នាក់​ទៅ​ហើយ។

ចុះ​មិត្ត​យុវវ័យ​វិញ​យល់​យ៉ាង​ណា​ចំពោះ​ប្រជាប្រិយភាព​របស់​Google+ (G+)? សម្បូរ​ស្រីៗ​លេង​ដូច​Facebook អត់?

អត្ថបទ៖ សេង ណារិទ្ធ

Monday, June 1, 2015

Microsoft បញ្ចេញ​កូន​កុំព្យូទ័រ​ថេ​ប្លេ​ត Surface Pro 3 តម្លៃ​ទាប​ដើម្បី​ប្រជែង​ជាមួយ iPad និង Macbook របស់ Apple

Microsoft បញ្ចេញ​កូន​កុំព្យូទ័រ​ថេ​ប្លេ​ត Surface Pro 3 តម្លៃ​ទាប​ដើម្បី​ប្រជែង​ជាមួយ iPad និង Macbook របស់ Apple

ថ្ងៃទី 1 មេសា 2015, 09:43:AM
 5 Google +1  1  0
​ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​កូន​កុំព្យូទ័រ​ថេ​ប្លេ​ត​កំណែ​ថ្មី​តម្លៃ​ទាប​របស់ខ្លួន​គឺ Surface Pro 3 ក្នុង​បំណង​ធ្វើការ​ទាក់ទាញ​ដល់​សិស្ស​និស្សិត និង គ្រួសារ​ដែល​រិះថាំ​ថវិកា​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៣១ ខែមីនា​។ 

Surface Pro 3 ថ្មី​នេះ​មាន​អេក្រង់​តូច​ជាង​មុន​បន្តិច​គឺ ១០.៨ អ៊ី​ញ ប៉ុន្តែ​នឹង​ដំណើរការ​លើ​កំណែ​ថ្មី Window ពេញលេញ​តែម្តង​។ ក្រុមហ៊ុន Microsoft សង្ឃឹមថា​ខ្លួន​នឹង​អាច​ជំនួស​កុំព្យូទ័រ​យួរដៃ​ទូទៅ​សម្រាប់​អ្នកទិញ​ជាច្រើន ហើយនឹង​ជួយ​ទប់ទល់​នឹង iPad និង កុំព្យូទ័រ​យួរដៃ Macbook របស់​ក្រុមហ៊ុន Apple​។​

 Microsoft បញ្ចេញ​កូន​កុំព្យូទ័រ​ថេ​ប្លេ​ត Surface Pro 3 ដែល​ភ្ជាប់​ខាងក្រៅ​ជាមួយនឹង Keyboard និង​ប៊ិក Stylus

​លោក Panos Panay តំណាង Microsoft បាន​និយាយថា "​ខណៈដែល​យើង​បានគ្រោង​រៀបចំ​ការបន្ថែម​បន្ទាប់​ទៀត​ដល់​គ្រួសារ Surface រាល់​សំណួរ​នានា​ចំពោះ​ចម្លើយ​សម្រាប់​អតិថិជន​របស់​យើង​បាន​ក្លាយជា​សាមញ្ញ​។ តើ​យើង​នឹង​ផលិត​ផលិតផល​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យើង​អាច​ទាញយក​អត្ថប្រយោជន៍​អស់ពី​លទ្ធភាព​ពីអ្វី​ដែល​យើង​បាន​បង្កើត​ក្នុង Surface Pro 3 ដែល​អាច​រកបាន​ចំពោះ​មនុស្ស​ជាច្រើន​នោះ​? យើង​បានចាប់ផ្តើម​ជាមួយនឹង​អ្វីដែល​យើង​មាន​ភាពល្បីល្បាញ​ខាង​នោះ នោះ​គឺ​ថេ​ប្លេ​ត​ដ៏​អស្ចារ្យ​មួយ ដែល​អាចបំពេញ​មុខងា​រ​ជា​កុំព្យូទ័រ​យួរដៃ​, សមត្ថភាព​ធ្វើ​ឲ្យ​ដំណើរការ​រាល់​កម្មវិធី Window ទាំងអស់ រួមទាំង​កម្មវិធី Office ពេញលេញ និង បទពិសោធន៍​ប្រើប្រាស់​ប៊ិក ដែល​នឹងធ្វើ​ឲ្យ Surface មាន​លក្ខណៈពិសេស​ដាច់​ពី​គេ​"​។ 

​ថេ​ប្លេ​ត​ថ្មី​នេះ​មានតម្លៃ ៤៩៩ ដុល្លារ ហើយ​ចំពោះ​ថេ​ប្លេ​ត​ដែល​អាច​ផ្ទុក​ទិន្នន័យ​បាន​ច្រើនជាង​នេះ​នឹងមាន​តម្លៃ ៥៩៩ ដុល្លារ​។ ចំពោះ Keyboard ខាងក្រៅ ដែលជា​លក្ខណៈពិសេស​មួយ​ទៀត​របស់ Surface នឹងមាន​តម្លៃ ១២៩ ដុល្លារ​បន្ថែមទៀត ខណៈដែល​ប៊ិក Stylus វិញ​នឹង​លក់​ក្នុងតម្លៃ ៤៩ ដុល្លារ​៕ 
- See more at: http://www.cen.com.kh/world/04122849#sthash.b8Iid5ha.dpuf

អ្នកវិទ្យាសាស្ត្រ​កំពូល​របស់​ណា​សា​អះអាងថា​យើង​ជិត​បានឃើញ​ជីវិត​ភព​ក្រៅ​ហើយ​ក្នុងពេល ១០​ទៅ​២០ ឆ្នាំ​ទៀត

អ្នកវិទ្យាសាស្ត្រ​កំពូល​របស់​ណា​សា​អះអាងថា​យើង​ជិត​បានឃើញ​ជីវិត​ភព​ក្រៅ​ហើយ​ក្នុងពេល ១០​ទៅ​២០ ឆ្នាំ​ទៀត

ថ្ងៃទី 8 មេសា 2015, 10:13:AM
 63 Google +0  2  0
​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៧ ខែមេសា មាន​ភព​ដូច​ផែនដី​យ៉ាងតិច ២០០ ពាន់​លាន​នៅក្នុង​កញ្ចុំ​ផ្កាយ​កាឡាក់ស៊ី (Galaxy) របស់​យើង  ហើយ​ឥឡូវ​ក្រុមមន្ត្រី​របស់​អង្គការ​ណា​សា​អះអាងថា យើង​អាច​ជិត​បានឃើញ​ជីវិត​នៅលើ​ភព​មួយ​ក្នុងចំណោម​ភព​ទាំងនោះ​ហើយ​។ 

​អំឡុង​ការពិភាក្សា​មួយ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​អវកាស​មួយ​នេះ​បានប្រកាសថា មនុស្សលោក​ទំនង​ជិត​បានឃើញ​ជីវិត​ភព​ក្រៅ​ហើយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​។ 

លោកស្រី Ellen Stofan ប្រធាន​អ្នកវិទ្យាសាស្ត្រ​សម្រាប់​អង្គការ​ណា​សាបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​យើង​នឹង​ជិត​បានឃើញ​ជីវិត​ក្រៅ​ភព​ក្នុងពេល ១០ ទៅ ២០ ឆ្នាំ​ទៀត

​លោកស្រី Ellen Stofan ប្រធាន​អ្នកវិទ្យាសាស្ត្រ​សម្រាប់​អង្គការ​ណា​សាបាន​និយាយថា "​ខ្ញុំ​ជឿថា​យើង​នឹងមាន​ការចង្អុលបង្ហាញ​ដ៏​រឹងមាំ​មួយ​អំពី​ជីវិត​ក្រៅ​ភពផែនដី​នៅ​មួយ​ទសវត្សរ៍​ទៀត និង​ភស្តុតាង​ច្បាស់លាស់​ក្នុង​រយៈ ១០ ទៅ ២០ ឆ្នាំ​ទៀត​"​។ 

​លោកស្រី​និយាយថា "​យើង​ដឹងថា​ទីណា​ត្រូវ​ពិនិត្យមើល យើង​ដឹង​ពី​របៀប​ពិនិត្យមើល​វា និង ក្នុងករណី​ភាគច្រើនបំផុត យើង​មាន​បច្ចេកវិទ្យា​សម្រាប់​វា​តែម្តង​"​។ 

​លោក Jeffery Newmark នាយក​ស្តីទី​ផ្នែក​ព្រះអាទិត្យ​រូបវិទ្យា​នៅ​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា "​វា​ប្រាកដ​ណាស់​មិនមែន ប្រសិនបើ​នោះទេ តែ​វា​គឺ តើ​នៅពេលណា​"​។ 

​លោកស្រី Stofan បាន​និយាយថា "​យើង​មិនមែន​និយាយ​អំពី​មនុស្ស​បៃតង​តូចៗ​នោះទេ​។ យើង​និយាយ​អំពី​អតិសុខុមប្រាណ​តូចៗ​"​។ 

​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារ​ការរកឃើញ​ទឹក​ថ្មីៗ​នេះ​របស់​អង្គការ​ណា​សា​នៅក្នុង​ទីកន្លែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​។ លោក Jim Green នាយក​ផ្នែក​វិទ្យាសាស្ត្រ​ផែនដី​នៅ​ណា​សា បាន​កត់សម្គាល់ថា​ការសិក្សា​ថ្មីៗ​នេះ​អំពី​បរិយាកាស​ភព​អង្គារ​បាន​រកឃើញថា អឌ្ឍគោល​ខាងជើង​របស់​ភព​នេះ​ចំនួន ៥០% ធ្លាប់មាន​មហាសមុទ្រ​ជម្រៅ​ជិត​ពីរ​គីឡូម៉ែត្រ​។ 

​ការសិក្សា​ដដែល​នេះ​បាន​រកឃើញថា ទឹកបាន​មាន​វត្តមាន​លើ​ភព​ក្រហម​នេះ​រយៈពេល​រហូតដល់​ទៅ ១,២ ពាន់​លាន​ឆ្នាំ​ឯណោះ​។ 

​លោកស្រី Stofan បាន​និយាយថា "​យើង​គិតថា​អំឡុងពេល​វេលា​ដ៏​យូរ​នេះ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ឲ្យ​ជីវិត​បំ​លែងខ្លួន​កាន់តែ​ស្មុ​គ្រ​ស្មាញ​"​។ 

​អនុប្រធាន​អង្គការ​ណា​សា លោក John Grunsfeld បាន​និយាយថា លោក​មាន​ក្តីរំភើប​ណាស់​អំពី​ការដែល​បានឃើញ​នូវ​អ្វី ដែល​បាន​បង្កើត​ជីវិត​ឡើង​នៅក្រៅ​ភពផែនដី​"​។ 
​លោក​បាន​និយាយថា "​នៅពេលណា​ដែល​យើង​ទៅ​ហួស​ពី​ភព​អង្គារ ដែល​កកើត​ចេញពី​រូបធាតុ​ដូច​ផែនដី​ដែរនោះ ឱកាស​ដែលថា​ជីវិត​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្វីដែល​យើង​បានឃើញ​នៅលើ​ផែនដី​នេះ​គឺមាន​ទាប​ណាស់​។ ខ្ញុំ​គិតថា យើង​នៅសល់​មួយ​ជំនាន់​ទៀត​ទើប​បានឃើញ​ជីវិត​ក្រៅ​ភព​ក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់​យើង និង មួយ​ជំនាន់​ទៀត​នៅលើ​ភព​នៅ​ជុំវិញ​ព្រះអាទិត្យ​"៕
- See more at: http://www.cen.com.kh/world/04122861#sthash.vkwQ4LD0.dpuf

Pacquiao ​ត្រូវ​​ប្រជាជន​ហៅបុរស​ចិត្ត​ល្អ បន្ទាប់​ពី​យក​អាហារ​ជូន​ក្មេង​ៗ​នៅ​សាលា

Pacquiao ​ត្រូវ​​ប្រជាជន​ហៅបុរស​ចិត្ត​ល្អ បន្ទាប់​ពី​យក​អាហារ​ជូន​ក្មេង​ៗ​នៅ​សាលា

Manny Pacquiao ​ត្រូវ​បាន​ប្រជាជន​ហ្វីលីពីន​ដាក់​ឈ្មោះ​ឱ្យ​ជា​ បុរស​ចិត្ត​ល្អ បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ទិញ​ចំណី​អាហារ​យក​ទៅ​ឱ្យ​ក្មេង​ៗ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ម្សិលមិញ​នេះ។

29426E3000000578-0-image-a-1_1433196708596

ដើម្បី​អបអរ​ទិវា​សិទ្ធ​កុមារ​អន្តរជាតិ​ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​អាស៊ី Pacquiao ​បាន​នាំ​ក្រុម​គ្រួសារ ​និង​ក្រុម​ការងារ​របស់​គេ​ផ្ទាល់​ទៅ​សាលា​រៀន​មួយ​កន្លែង​ក្នុង​តំបន់ Sarangani ​ដើម្បី​យក​នំ​ចំណី​ខ្លះ​ចែក​ជូន​កុមារ​ទាំង​អស់​ក្នុង​សាលា​រៀន​នោះ។ បន្ទាប់​ពី​ចែក​របស់​របរ​ដល់​ក្មេង​ៗ​នោះ​ហើយ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​សរសេរ​នៅ​លើ Instagram ​របស់​គេ​ដែរ​ថា៖ “នេះ​ជា​ការ​បរិច្ចាគ​សម្ភារៈ​ និង​ចំណី​អាហារ​បន្តិច​បន្តួច​ដល់​ក្មេង​ៗ​នៅ​តំបន់ Sarangani ។ សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​តែងតែ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួកគេ”។

2942EFE600000578-0-image-a-13_1433197132847

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ប្រាក់​១២០​លាន​ដុល្លារ​អាមេរិក​ពី​ការ​ប្រកួត​ជាមួយ Floyd Mayweather ​កាល​ពី​ដើម​ខែ​ឧសភា​ ក៏​មាន​ដំណឹង​លេច​ឮ​ដែរ​ថា​ បុរស​កូន​៥​រូប​នេះ​បាន​ចំណាយ​លុយ​ពាក់​កណ្ដាល​ ៦០​លាន​ដុល្លារ​អាមេរិក​ជូន​ដល់​អង្គការ​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​ក្មេង​ៗ​កំពុង​តែ​ជួប​ផល​លំបាក​នៅ​តាម​ប្រទេស​ផ្សេង​ៗ​ផង​ដែរ៕


​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail

ចិន​បង្ហាញ​​ទូ​ ATM​ ដក​​ឬ​​ដាក់​​លុយ​​ ស្កេន​​​ផ្ទៃ​មុខ​​ជា​​ការ​​ស្រេច​

ចិន​បង្ហាញ​​ទូ​ ATM​ ដក​​ឬ​​ដាក់​​លុយ​​ ស្កេន​​​ផ្ទៃ​មុខ​​ជា​​ការ​​ស្រេច​

កាល​ពី​ថ្ងៃ​សៅ​កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន​​បច្ចេកវិទ្យា​មួយ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​មួយ​គឺ​ការ​ស្កេន​មុខ​​ដើម្បី​​ប្រើ​ប្រាស់​ទូ​ ATM ​ជំនួស​ឲ្យ​ការ​វាយ​បញ្ចូល​លេខ​កូដ។

VID: Facial Recognition ATMs to Curb ATM -related Crimes

 
​ប្រព័ន្ធ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកល​វិទ្យាល័យ​ Tsinghua​ រួម​ជា​មួយ​នឹង​​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​Tzekwan​។ នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ស៊ក​កាត​ចូល​ទៅ​ក្នុង​ទូ ATM នោះ​ កាមេរ៉ា​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ស្កេន​មុខ​​ ប្រសិន​បើ​មុខ​នោះ​ដូច​គ្នា​ទៅ​នឹង​រូប​ថត​ដែល​ប្រើ​​ដើម្បី​បើក​គណនី​ធនាគារ​នោះ ​អ្នក​ប្រើ​ប្រាស់​នឹង​អាច​ធ្វើ​ប្រតិបត្តិ​ការ​ដក​ ឬ​ដាក់​ប្រាក់​បាន។ លើស​ពី​នេះ​ទៅ​ទៀត ​ទូ ​ATM នេះ​ថែម​ទាំង​អាច​ធ្វើ​ការ​ប្ដូរ​រូបិយប័ណ្ណ​ប្រាក់​យ័ន​ ទៅ​ជា​រូបិយប័ណ្ណ​របស់​ប្រទេស​២៥៦​ផ្សេង​បាន​ទៀត​ផង។ ​


ស្ថាបនិក​របស់​ប្រព័ន្ធ​នេះ​ លោក​ Gu Zikan បាន​មាន​ប្រសាសន៍​ថា ​វា​នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​​ស្កេន​មុខ​ដំបូង​បង្អស់​ក្នុង​ពិភព​លោក​ ហើយ​ក៏​នឹង​មាន​ប្រើ​ប្រាស់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ។

featured


VID: Facial Recognition ATMs to Curb ATM -related Crimes


VID: Facial Recognition ATMs to Curb ATM -related Crimes


VID: Facial Recognition ATMs to Curb ATM -related Crimes


ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​
ប្រភព​៖​ dailymail

កញ្ញា​មាន​ សូនីតា​ស្វែង​រក​ការ​កម្សាន្ត​នៅ​ផ្ទះ​ដែល​ស័ក្តិសម​

កញ្ញា​មាន​ សូនីតា​ស្វែង​រក​ការ​កម្សាន្ត​នៅ​ផ្ទះ​ដែល​ស័ក្តិសម​

មួយ​រយៈ​មក​នេះ​គេ​សង្កេត​ឃើញ​ថា​តារា​សម្តែង​និង​ជា​តារា​បង្ហាញ​ម៉ូដ​កញ្ញា​មាន​ សូនីតា​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តាញ​សង្គម​ជា​មួយ​ម៉ូដ​សម្លៀក​បំពាក់​ច្នៃ​ពី​ក្រមា​ខ្មែរ​និង​ការ​តុប​តែង​ខ្លួន​បែប​យុវវ័យ​ពិត​ជា​ស័ក្តិសម​ទៅ​នឹង​ទម្រង់​មុខ​ដ៏​ស្រស់​ផូរផង់​របស់​នាង។ពេល​នេះ​កញ្ញា​មាន សូនីតា​បាន​ប្រាប់​ថា​នាង​កំពុង​ស្វែង​រក​ការ​កម្សាន្ត​ផ្ទាល់​ខ្លួន​នៅផ្ទះ​មួយ​ដែល​ផ្តល់​នូវ​ទំនុក​ចិត្ត​និង​ស័ក្ដិសម​ឥត​ខ្ចោះ​សម្រាប់​តារា​ជា​ទី​ចំណាប់​អារម្មណ៍​របស់​មហា​ជន​ដូច​ជា​នាង។​
 
ជា​មួយ​នឹង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ដ៏​មមាញឹក​របស់​កញ្ញា​មាន​សូនីតា​តែង​តែ​ត្រូវ​ជួប​នឹង​មនុស្ស​ជាច្រើន​និង​ចំណាយ​ពេល​វេលា​ជា​ច្រើន​នៅ​មុខ​កាមេរ៉ា​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ប៉ុន្តែ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​នាង​នៅ​តែ​មិន​ចង់​ឲ្យ​មាន​ការ​ខកខាន​នូវ​ការ​កម្សាន្ត​ផ្ទាល់​ខ្លួន​ឡើយ។​

Copy of nyta tv
 
សូនីតា​បាន​ថ្លែង​ថា «ខ្ញុំ​ចូល​ចិត្ត​ទស្សនា​ខ្សែ​ភាព​យន្តការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​និង​តាម​ដាន​រាល់​ប្រធាន​បទ​ថ្មីៗ​ណាស់​ប៉ុន្តែ​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​តាម​ដាន​គ្រប់​កម្មវិធី​ទូរទស្សន៍​នោះ​ទេ​ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​អ្វី​មួយ​ដែល​អាច​ថត​ទុក​នូវ​កម្មវិធី​ណា​ដែល​ខ្ញុំ​ចូល​ចិត្ត​ហើយ​ផ្សាយ​ចំម៉ោង​ដែល​ខ្ញុំ​កំពុង​រវល់»។
កញ្ញា​បាន​ប្រាប់​ថា​បន្ទាប់​ពី​ចូល​រួម​ក្នុង​ការ​បើក​សម្ពោធ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ Samsung នាង​ក៏​បាន​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​ដ៏​មហិមា​របស់​ទូរទស្សន៍​ប្រភេទ​ថ្មី ​Samsung SUHD ។
 
kroma
 
«វា​អាច​ថត​ទុក​នូវ​កម្មវិធី​ទូរទស្សន៍​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ពេល​វេលា​ដែល​យើង​បាន​កំណត់​ទោះ​បី​ជា​យើង​កំពុង​រវល់​នៅ​ខាង​ក្រៅ​ក៏​ដោយ​ហើយ​យើង​អាច​ចំណាយ​ពេល​ត្រឹម​តែ​រយៈ​ពេល​២វិនាទី​ប៉ុណ្ណោះ​ដើម្បី​បើក​មើល​កម្មវិធី​ទូរទស្សន៍​និង​ប្រើ​ប្រាស់​អ៊ីន​ធឺណែត​ក្នុង​ពេល​តែ​មួយ​បាន​ដោយ​មិន​មាន​ការ​រំខាន​ភ្នែក។»
កញ្ញា​ មាន សូនីតា​ បាន​ប្រាប់​ថា​នាង​ចូល​ចិត្ត​មើល​ទូរទស្សន៍​នៅ​ផ្ទះ​ជា​មួយ​ក្រុម​គ្រួសារ​ឬ​មិត្តភក្តិ។ «ជា​មួយ​នឹង​ទូរទស្សន៍ ​Samsung SUHD ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំភើប​ហាក់​ដូច​ជា​យើង​កំពុង​តែ​ទស្សនា​រឿង​នៅ​ក្នុង​រោង​កុន​ដូច្នេះ​ដែរ​ហើយ​យើង​ថែម​ទាំង​អាច​បញ្ចេញ​អារម្មណ៍​ទៅ​តាម​សាច់​រឿង​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់»។


nyta
 
កញ្ញា មាន សូនីតា​ បានថ្លែង​ដោយ​រំជើប​រំជួល​ថា​ «ពេល​ខ្លះ​ខ្ញុំ​ទស្សនា​ខ្សែ​ភាព​យន្ត​តាម​ទូរស័ព្ទ​ដៃ​ពេល​នៅ​ខាង​ក្រៅ​បើ​សិន​ជា​មាន​ទូរទស្សន៍​ Samsung SUHD នេះ​ពេល​មក​ដល់​ក្នុង​ផ្ទះ​ខ្ញុំ​ពិត​ជា​អាច​បន្ត​ទស្សនា​ខ្សែ​ភាព​យន្ត​នោះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​វិញ​បាន​ភ្លាមៗ​តែ​ម្តង»។
ទូរទស្សន៍​ប្រភេទ​ថ្មី​នេះ​បំពាក់​នូវ​បច្ចេក​វិទ្យា​ណានូគ្រីស្តាល់​ដែល​ផ្តល់​នូវ​រូប​ភាព​ភ្លឺច្បាស់​និង​មាន​ពណ៌​ច្រើន​ជាង​ទូរទស្សន៍​ UHD​ ធម្មតា​រហូត​ដល់​៦៤​ដង​និង​មាន​កញ្ចក់​កោង​អាច​ទស្សនា​បាន​ពី​គ្រប់​ជ្រុង​ទាំងអស់។

nytafb
 
ទូរទស្សន៍​សាម​ស៊ុង​ SUHD​ មាន​ស៊េរី ​JS9500និងJS9000 ដែល​មាន​ទំហំ ​៥៥អ៊ីញ ៦៥អ៊ីញ និង ៧៨អ៊ីញ​ដែល​លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​លើ​ទីផ្សារ​កម្ពុជា សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​របស់​មនុស្ស​ទៅ​កាន់​ការ​កម្សាន្តគ្មាន​ដែន​កំណត់។​
 
ចុះ​អ្នក​វិញ​ចង់​បាន​​ទូរទស្សន៍​ដ៏​អស្ចារ្យ​ដូច​ជា​តារារូ​ប​ស្រស់​នេះ​ដែរ​ទេ?

អំពី​ក្រុម​ហ៊ុន ​Samsung Electronics co., Ltd
​គឺ​ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​បច្ចេក​វិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូនមនុស្ស​គ្រប់​រូប​គ្រប់​ទី​កន្លែង។​ តាមរយៈ ​ការ​បង្កើត​ថ្មី ​និង​របក​គំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ​ទូរទស្សន៍ ស្មាត​ហ្វូន​ កុំព្យូទ័រផ្ទាល់​ខ្លួន កុំព្យូទ័រ​លើតុ ​ម៉ាស៊ីន​ថត​រូប​ ឧបករណ៍​ផ្ទះ​បាយ​ ម៉ាស៊ីន​ថត​ចម្លង​ ប្រព័ន្ធ LTE ឧបករណ៍​វេទ្យា​សាស្ត្រ ​ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី ​និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ  LED។ ​យើង​ មាន​បុគ្គលិក​ចំនួន​ 307.000 នាក់ នៅ​ទូទំាង​ 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ​ចំនួន​ 196 ពាន់​លាន​ដុល្លារ​អាមេរិក។
 
ព័ត៌មាន​បន្ថែម​ សូម​មើល​គេហទំព័រ www.samsung.comនិង ​global.samsungtomorrow.com

​អត្ថបទ៖ ពាណិជ្ជ​កម្ម

ឆ្នាំង​សាក ​សាក​ទូរសព្ទ​ពេញ​ក្នុង​ពេល​មួយ​ម៉ោង​ងាយ​ខូច​ថ្ម?

ឆ្នាំង​សាក ​សាក​ទូរសព្ទ​ពេញ​ក្នុង​ពេល​មួយ​ម៉ោង​ងាយ​ខូច​ថ្ម?

ថ្ម​ទូរសព្ទ​ឆ្លាតវៃ​មុខ​ជា​ខូច​ហើយ​បើ​សាក​ម្ដង​មិន​អាច​ទ្រទ្រង់​បាន​មួយ​ថ្ងៃ​ បើ​ទោះ​បី​មិន​បាន​ប្រើ​ការ​អី​ផង​នោះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Techradar។

iphonewirelesscharge_primary-100411152-large

ប្រធាន​ក្រុមហ៊ុន​ Huawei ​លោក​ Richard Yu​ បាន​ប្រាប់​ដល់​គេហទំព័រ​ TechRadar​ ថា​ ថ្ម​ទូរសព្ទ​ដែល​សាក​ឆាប់​ពេញ​គឺ​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​ថ្ម។ នេះ​មាន​ន័យ​ថា​ ថ្ម​ទូរសព្ទ​របស់​អ្នក​អាច​នឹង​ខូច​មុន​អាយុ​កាល​របស់​វា​បាន ដោយសារ​ការ​សាក​បង្ខំ​ឲ្យ​ពេញនេះ។

បើ​យោង​តាម​គេហទំព័រ​ PC World ការ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ព​នា​ពេល​កន្លង​ទៅ​បង្ហាញ​ថា​ ការ​សាក​ថ្ម​ដោយ​មិន​បង្ខំ​អាច​នឹង​ជួយ​​ឲ្យ​ជីវិត​ថ្ម​ទូរសព្ទ​រស់​បាន​យូរ​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច​វិញ​ បើ​អ្នក​​ប្រើ​ ឬ​បើក​កម្មវិធី​អ្វី​ដែល​ស៊ី​ថ្ម​​លឿន​ក្នុង​រយៈពេល​ដ៏​ខ្លី។

quick-charge-7

quick-charge-battery-fill


កន្លង​មក​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្លះ​បាន​ចេញ​ឧបករណ៍​បច្ចេកវិទ្យា​របស់​ខ្លួន​ ជំនួយ​ឲ្យ​ការ​សាក​ថ្ម​ពេញ​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ។ ជាក់​ស្ដែង​ក្រុមហ៊ុន​ Qualcomm ​របស់​អាមេរិក​បាន​ចេញ​លក់​ឧបករណ៍​សាក​ថ្ម​ Quick Charge 2.0​ ដែល​អាច​សាក​​ទូរសព្ទ​ផ្សេង​ពេញ​លឿន​ ប៉ុន្តែ​លោក​ Richard Yu រិះ​គន់​ថា​ ​គុណភាព​របស់​វា​​អាច​នឹង​មិន​ល្អ​ដូច​ឈ្មោះ​របស់វា​នោះ​ឡើយ៕

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ សាក​ថ្មី​ឆាប់​ពេញ​នេះ?


ប្រភព៖ techradarpcworld

Widget by : BBloggerTutorials