នៅក្នុងសន្និសីទ Further with Ford នៅក្នុងទីក្រុង California កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Ford បានបង្ហាញគំរូកង់អគ្គិសនីឆ្លាតវៃចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា MoDe:Flex។

MoDe:Flex គឺផ្ដល់ភាពងាយស្រួលក្នុងការយកតាមរថយន្តដោយវាអាចបត់ និងដាក់ទៅគូទឡានបានដោយងាយ។ មិនត្រឹមតែប៉ុណ្ណោះ វាមានកម្មវិធីសម្រាប់ភ្ជាប់ជាមួយនាឡិកា Apple Watch ដែលអាចប្រើមុខងារ “no sweat” ដើម្បីត្រួតពិនិត្យលើចង្វាក់បេះដូងក្នុងការបង្កើនថាមពលអគ្គិសនីល្បឿនធាក់ដើម្បីធានាថាអ្នកជិះមិនបែកញើស។
បន្ថែមទៀត វាមានកម្មវិធី MoDe:Link ដែលអាចបង្ហាញអ្នកជិះពីព័ត៌មានអាកាសធាតុ ផ្លូវ និងស្ថានភាពចរាចរណ៍នៅផ្លូវខាងមុខនៅលើទូរសព្ទ Smartphone។
Ford បានបន្ថែមទៀតថាកម្មវិធី app ដែលភ្ជាប់ជាមួយនឹង នាឡិកា Apple Watch អាចរកឃើញជង្ហុកនៅលើដងផ្លូវ និងអាចប្រាប់ឲ្យអ្នកជិះបានដឹងតាមរយៈការញ័រនៅនឹងដៃកង់។
ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនេះមិនទាន់បានបង្ហាញពីលក្ខណៈសម្បត្តិជាក់លាក់របស់កង់ថ្មីនេះទេ ប៉ុន្តែវាប្រហែលជាស្រដៀងទៅនឹងគំរូមុនគឺ MoDe:Pro ដែរដោយមានម៉ូទ័រកម្លាំង ២០០ វ៉ាត់ និងអាគុយអគ្គិសនីដែលមានថាមពល 9-amp ជាមួយនឹងប្រភេទឈ្នាន់ដែលអាចជួយបង្កើនល្បឿនបាន ២៥ គ.ម/ម៉៕


ប្រែសម្រួល៖ សំនៀង
ប្រភព៖ theverge
ប្រភព៖ theverge
0 comments:
Post a Comment