Microsoft បញ្ចេញកូនកុំព្យូទ័រថេប្លេត Surface Pro 3 តម្លៃទាបដើម្បីប្រជែងជាមួយ iPad និង Macbook របស់ Apple
ថ្ងៃទី 1 មេសា 2015, 09:43:AM
5 Google +1 1 0
ក្រុមហ៊ុន Microsoft បានបញ្ចេញកូនកុំព្យូទ័រថេប្លេតកំណែថ្មីតម្លៃទាបរបស់ខ្លួនគឺ Surface Pro 3 ក្នុងបំណងធ្វើការទាក់ទាញដល់សិស្សនិស្សិត និង គ្រួសារដែលរិះថាំថវិកា។ នេះបើតាមវេបសាយដេលីមែលកាលពីថ្ងៃទី ៣១ ខែមីនា។
Surface Pro 3 ថ្មីនេះមានអេក្រង់តូចជាងមុនបន្តិចគឺ ១០.៨ អ៊ីញ ប៉ុន្តែនឹងដំណើរការលើកំណែថ្មី Window ពេញលេញតែម្តង។ ក្រុមហ៊ុន Microsoft សង្ឃឹមថាខ្លួននឹងអាចជំនួសកុំព្យូទ័រយួរដៃទូទៅសម្រាប់អ្នកទិញជាច្រើន ហើយនឹងជួយទប់ទល់នឹង iPad និង កុំព្យូទ័រយួរដៃ Macbook របស់ក្រុមហ៊ុន Apple។



លោក Panos Panay តំណាង Microsoft បាននិយាយថា "ខណៈដែលយើងបានគ្រោងរៀបចំការបន្ថែមបន្ទាប់ទៀតដល់គ្រួសារ Surface រាល់សំណួរនានាចំពោះចម្លើយសម្រាប់អតិថិជនរបស់យើងបានក្លាយជាសាមញ្ញ។ តើយើងនឹងផលិតផលិតផលអ្វីដើម្បីធ្វើឲ្យប្រាកដថា យើងអាចទាញយកអត្ថប្រយោជន៍អស់ពីលទ្ធភាពពីអ្វីដែលយើងបានបង្កើតក្នុង Surface Pro 3 ដែលអាចរកបានចំពោះមនុស្សជាច្រើននោះ? យើងបានចាប់ផ្តើមជាមួយនឹងអ្វីដែលយើងមានភាពល្បីល្បាញខាងនោះ នោះគឺថេប្លេតដ៏អស្ចារ្យមួយ ដែលអាចបំពេញមុខងារជាកុំព្យូទ័រយួរដៃ, សមត្ថភាពធ្វើឲ្យដំណើរការរាល់កម្មវិធី Window ទាំងអស់ រួមទាំងកម្មវិធី Office ពេញលេញ និង បទពិសោធន៍ប្រើប្រាស់ប៊ិក ដែលនឹងធ្វើឲ្យ Surface មានលក្ខណៈពិសេសដាច់ពីគេ"។
ថេប្លេតថ្មីនេះមានតម្លៃ ៤៩៩ ដុល្លារ ហើយចំពោះថេប្លេតដែលអាចផ្ទុកទិន្នន័យបានច្រើនជាងនេះនឹងមានតម្លៃ ៥៩៩ ដុល្លារ។ ចំពោះ Keyboard ខាងក្រៅ ដែលជាលក្ខណៈពិសេសមួយទៀតរបស់ Surface នឹងមានតម្លៃ ១២៩ ដុល្លារបន្ថែមទៀត ខណៈដែលប៊ិក Stylus វិញនឹងលក់ក្នុងតម្លៃ ៤៩ ដុល្លារ៕
0 comments:
Post a Comment