Tuesday, June 23, 2015

ប្រើ​កុំព្យូទ័រ​រាល់ថ្ងៃ​ ​​​​ដឹង​ថា​ដាក់​​ម៉ូនីទ័រ​​​​បែប​ណា​​ទើប​ត្រឹមត្រូវ​ និង​​ល្អ​ចំពោះ​ភ្នែក​ឬ​អត់?

សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ​ភាគច្រើន​នៃ​ម៉ោង​​ការងារ​គឺ​​ជា​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​កុំព្យូទ័រ។ ​​មាន​ចាប់​អារម្មណ៍​ទេ​ថា ​ពេល​ខ្លះ​សម្លឹង​កុំព្យូទ័រ​យូរ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ភ្នែក​ រាលដាល​ដល់​ក្បាល​ដែល​រំខាន​ដល់​កិច្ច​ការងារ​កំពុង​​ធ្វើ​​ជា​ហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ចុះ​ខ្សោយ។ ​​ឥលូវ​នេះ​ ​យើង​រៀន​វិធី​រៀបចំ​ម៉ូនីទ័រ​កុំព្យូទ័រ​ឲ្យ​បាន​ត្រឹមត្រូវ​​ដែល​ល្អ​​ចំពោះ​សុខភាព ​និង​ឲ្យ​លទ្ធផល​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន។

Monitor arrangement

​ទី​ ១ ​ត្រូវ​ប្រាកដ​ថា ​កន្លែង​ដែល​អ្នក​អង្គុយ ​​និង​ម៉ូនីទ័រ​ត្រូវ​មាន​ចម្ងាយ​សម​ល្មម (លាត​ដៃ​របស់​អ្នក​​​​ទៅ​មុខ​ឲ្យ​ត្រង់​​​​ឲ្យ​អស់​​រហូត​ចុង​ដៃ​ប៉ះ​អេក្រង់​ម៉ូនីទ័រ)។ ​ក្នុង​ករណី​ដែល​ម៉ូនីទ័រ​ខ្ពស់​ពេក ​ឬ​ទាប​ពេក ​អ្នក​អាច​ប្រើ​សៀវភៅ​កល់​បន្ថែម​ ឬ​ដំឡើង​កៅអី​ឲ្យ​ខ្ពស់​ជាង​មុន។

ទី ​២ ​​​ពេល​ភ្នែក​របស់​អ្នក​សម្លឹង​ទៅ​ម៉ូនីទ័រ​ត្រង់​ទៅ​មុខ​ ​ប្រវែង​​​ពី​​​ចំណុច​ត្រង់​​​នោះ​ទៅ​ផ្នែក​ខាង​លើ​ម៉ូនីទ័រ​ដែល​នៅ​​​សល់​​គួរ​មាន​ប្រវែង​ ៧ ​សង់ទីម៉ែត្រ ​ឬ​ ១០ ​សង់ទីម៉ែត្រ។

ទី ​៣ ​​​ពេល​ភ្នែក​របស់​អ្នក​សម្លឹង​ទៅ​ម៉ូនីទ័រ​ត្រង់​ទៅ​មុខ ​និង​សម្លឹង​​បញ្ឆាក​​​ចុះ​​ដល់​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទៃ​ម៉ូនីទ័រ​​ត្រូវ​​​​​​​​​​​​មាន​រង្វាស់​ប្រហាក់ប្រហែល​​​​ ៦០ ​ដឺក្រេ

ទី ​៤ ​បើ​ប្រើ​ម៉ូនីទ័រ​ពីរ​ ត្រូវ​សារ៉េ​ម៉ូនីទ័រ​ទាំង​ពីរ​ឲ្យ​មាន​​ទំហំ ​និង​ Resolution ​ដូច​គ្នា​ ​និង​ទុក​ចន្លោះ​កណ្ដាល​ចំហ​តូច​បន្តិច។ ​ការ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​ភ្នែក​របស់​អ្នក​ត្រូវ​ប្រឈម​នឹង​កម្រិត​ពន្លឺ ​និង​ Resolution ​ខុស​គ្នា​ដែល​បង្ក​ជា​បញ្ហា​ដូច​ជា​ឈឺ​ភ្នែក ​ឬ​ស្រវាំង​ភ្នែក​ពេល​មើល​រយៈពេល​យូរ។ ​

លើស​​​ពី​នេះ​ ឥរិយាបថ​អង្គុយ​មុខ​កុំព្យូទ័រ​​របស់​អ្នក​ក៏​ត្រូវ​​រៀបចំ​ឲ្យ​ត្រឹមត្រូវ​ដែរ។ ​វីដេអូ​ខាង​ក្រោម​អាច​ជួយ​អ្នក​បាន​ត្រង់​ចំណុច​នេះ។




ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​Businessinsider

0 comments:

Post a Comment

Widget by : BBloggerTutorials