Pacquiao ត្រូវប្រជាជនហៅបុរសចិត្តល្អ បន្ទាប់ពីយកអាហារជូនក្មេងៗនៅសាលា
Manny Pacquiao ត្រូវបានប្រជាជនហ្វីលីពីនដាក់ឈ្មោះឱ្យជា បុរសចិត្តល្អ បន្ទាប់ពីកីឡាកររូបនេះបានទិញចំណីអាហារយកទៅឱ្យក្មេងៗនៅតំបន់ដាច់ស្រយាលមួយក្នុងប្រទេសហ្វីលីពីនកាលពីម្សិលមិញនេះ។

ដើម្បីអបអរទិវាសិទ្ធកុមារអន្តរជាតិ អ្នកប្រដាល់ជើងខ្លាំងនៅអាស៊ី Pacquiao បាននាំក្រុមគ្រួសារ និងក្រុមការងាររបស់គេផ្ទាល់ទៅសាលារៀនមួយកន្លែងក្នុងតំបន់ Sarangani ដើម្បីយកនំចំណីខ្លះចែកជូនកុមារទាំងអស់ក្នុងសាលារៀននោះ។ បន្ទាប់ពីចែករបស់របរដល់ក្មេងៗនោះហើយ បុរសវ័យ៣៦ឆ្នាំរូបនេះបានសរសេរនៅលើ Instagram របស់គេដែរថា៖ “នេះជាការបរិច្ចាគសម្ភារៈ និងចំណីអាហារបន្តិចបន្តួចដល់ក្មេងៗនៅតំបន់ Sarangani ។ សូមអរគុណដល់ព្រះជាម្ចាស់ដែលតែងតែជួយលើកទឹកចិត្តដល់ពួកគេ”។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់១២០លានដុល្លារអាមេរិកពីការប្រកួតជាមួយ Floyd Mayweather កាលពីដើមខែឧសភា ក៏មានដំណឹងលេចឮដែរថា បុរសកូន៥រូបនេះបានចំណាយលុយពាក់កណ្ដាល ៦០លានដុល្លារអាមេរិកជូនដល់អង្គការសប្បុរសធម៌ដើម្បីជួយដល់ក្មេងៗកំពុងតែជួបផលលំបាកនៅតាមប្រទេសផ្សេងៗផងដែរ៕
0 comments:
Post a Comment