ចិនគ្រោងចំណាយ១៨២ពាន់លានដុល្លារបង្កើនល្បឿនអ៊ីនធើណឺតនៅឆ្នាំ២០១៧
ចិនគ្រោងនឹងចំណាយទឹកប្រាក់ច្រើនជាង ១៨២ ពាន់លានដុល្លារអាមេរិកដើម្បីបង្កើនល្បឿនអ៊ីនធើណឺតនៅចុងឆ្នាំ២០១៧។ នេះបើតាមសម្ដីរបស់មន្ត្រីថ្នាក់ខ្ពស់របស់រដ្ឋាភិបាលចិនបានមានប្រសាសន៍ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែបន្តជំហានបង្កើនល្បឿនកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ក្រុមព្រឹក្សារដ្ឋាភិបាលចិនមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចំណាយទឹកប្រាក់ច្រើនជាង ៦៩,៣ពាន់លានដុល្លារអាមេរិកឆ្នាំនេះទៅលើការសាងសង់បណ្ដាញ Network ជាមួយនឹងការចំណាយជាង ១១២,៨ពាន់លានដុល្លារអាមេរិកផ្សេងទៀតសម្រាប់២ឆ្នាំបន្ទាប់។ គោលបំណងនៃការចំណាយទឹកប្រាក់នេះគឺដើម្បីបង្កើនល្បឿននៃការបញ្ជូនទិន្នន័យតាមខ្សែ Fibre Optic និងល្បឿន 4G mobile networks។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីរដ្ឋាភិបាលចិននៅលើគេហទំព័ររបស់ពួកគេ។

កាលពីថ្ងៃអង្គារ ចិនបានបង្ហាញចក្ខុវិស្ស័យចំពោះជំហានបន្ទាប់ក្នុងការបង្កើនល្បឿនសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីផ្លាស់ប្ដូរពីផលិតកម្មដែលមានបច្ចេកវិទ្យាទាបទៅជាវិស័យឧស្សាហកម្មដែលមានកម្រិតខ្ពស់ ដូចជាក្នុងវិស័យពាណិជ្ជកម្មបែបអេឡិចត្រូនិក, ថាមពលកកើតឡើងវិញ (ថាមពលមកពីធនធានធម្មជាតិដូចជាពន្លឺព្រះអាទិត្យ ខ្យល់ ទឹក រុក្ខជាតិ…) ជីវវិស្វកម្ម និងវិស័យមួយចំនួនផ្សេងទៀតនៅឆ្នាំ ២០២៥។
បន្ថែមទៅទៀតនោះ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានបញ្ជាក់ឲ្យដឹងដែរថា អ៊ីនធឺណិតនិងបច្ចេកវិទ្យាគឺការកត្តាយ៉ាងសំខាន់ដើម្បីផ្លាស់ប្ដូរ និងបង្កើនល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធ Wireless ចិនចំនួនបីក៏ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមផងដែរ ដោយកាលពីខែមុនក្រុមហ៊ុន China Mobile Ltd, China Unicom (Hong Kong) Ltd និង China Telecom Corp Ltd បាននិយាយថា ពួកគេនឹងបញ្ចុះតម្លៃ ព្រមទាំងបង្កើនល្បឿនអ៊ីនធឺណិតក្នុងឆ្នាំនេះដើម្បីផ្លាស់អតិថិជនប្ដូរមកប្រើប្រព័ន្ធ 4G ឲ្យកាន់តែច្រើន។
ចិនស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៨២ នៃល្បឿនអ៊ីនធឺណិត យឺតជាងប្រទេសម៉ាឡេស៊ី ថៃ និងកោះតៃវ៉ាន់។ នេះបើតាមការគណនាសេវាដែលផ្ដល់ដោយក្រុមហ៊ុន Akamai ដែលផ្អែកលើរបាយការណ៍នៅត្រីមាសទី៤ ឆ្នាំ២០១៤៕
ប្រែសម្រួល៖ សំនៀង
ប្រភព៖ firstpost
ប្រភព៖ firstpost
0 comments:
Post a Comment