Green e-bike រីករាយ &បំបាត់តប់ប្រមល់ជុំវិញអង្គរវត្ត
“ពិតជាល្អខ្លាំងណាស់ក្នុងការធ្វើដំណើរជុំវិញតំបន់អង្គរដោយការជិះ Green e-bike។ ការជួលក្នុងមួយថ្ងៃ(២៤ម៉ោង) ១០ ដុល្លារអាមេរិក គឺសមរម្យសម្រាប់ខ្ញុំ”។ នេះជាការលើកឡើងរបស់ Matthew D មកពីរដ្ឋកាលីហ្វ័រញ៉ា ដែលជួល Green e-bike ជិះកាលខែមេសា កន្លងទៅនេះ។

Matthew បន្តថានេះជាការធ្វើដំណើរដ៏រីករាយមើលទេសភាពជុំវិញអង្គរវត្ត ហើយ ការបើកល្បឿនយឺតៗល្មមដើម្បីស្រូបយកខ្យល់បរិសុទ្ធគឺជារឿងអស្ចារ្យនៅសៀមរាប។

ចំណែក Lana T បានសរសេរក្នុង tripadvisor ថា” ខ្ញុំមានពេលដ៏អស្ចារ្យពេលខ្ញុំបានជួល Green e-bike ជិះ។ វាជាបទពិសោធន៍ដ៏កម្រមួយនៅសៀមរាប”។
Green e-bike ត្រូវបានគេនាំចូលមកស្រុកខ្មែរកាលខែ កុម្ភៈ ឆ្នាំ ២០១៣ ដោយបុរសជនជាតិបារាំងម្នាក់ឈ្មោះ Yann Vaudin ។ បច្ចុប្បន្ន Green E-bike ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិនៅ អង្គរសៀមរាប។ ការិយាល័យជួល Green e-bike ស្ថិតនៅ ផ្សារកណ្ដាល ផ្ទះលេខ #C11 ផ្លូវលេខ៦ ក្រុងសៀមរាបខេត្តសៀមរាប ឬ ទាក់ទងលេខទូរសព្ទ 095 700 130/095 700 140៕





អត្ថបទ៖ ឆន ទិត្យ
ប្រភពអត្តបទSabay
0 comments:
Post a Comment