តោះ! រៀនបង្កើត Shortcut បិទបើកកុំព្យូទ័រកាន់តែលឿន
មានវិធីជាច្រើនក្នុងការបិទបើកកុំព្យូទ័រ ក្នុងនោះមានវិធីចំនួនពីរដែលពេញនិយមប្រើបំផុតគឺការបិទ, Restart , Hibernate , Sleep , Lock ដោយប្រើ Keyboard (Alt + F4) និងប្រើ Mouse ដើម្បីបញ្ជាបិទលើ iCon Start។ ក្រៅពីវិធីទាំងពីរនោះ មានវិធីសាស្ត្រដូចខាងក្រោមក្នុងការបិទ ឬ Restart , Hibernate , Sleep , Lock កុំព្យូទ័រដោយការប្រើប្រាស់ Shortcut។
តោះ! កុំឲ្យខាតពេលយូរសាកល្បងទាំងអស់គ្នា
១. Right-Click នៅលើអេក្រង់

២. ជ្រើសរើសយកពាក្យ New ហើយចុចទៅលើពាក្យ Shortcut

៤. ក្រោយពេលចុចទៅលើពាក្យ Shortcut ហើយ នឹងមានផ្ទាំងមួយលោតឡើង


៥. នៅក្នុងផ្ទាំងនោះ សូម Copy កូដ Shortcut ណាមួយខាងក្រោមបញ្ចូលទៅក្នុងប្រឡោះ ដែលប្រិយមិត្តចង់បាន
a . Shutdown សម្រាប់បិទកុំព្យូទ័រភ្លាមៗ
Shutdown -s -t 00
b . Restart សម្រាប់បិទហើយបើកកុំព្យូទ័រដោយស្វ័យប្រវត្តិ
Restart -r -t 00
c . Lock Workstation សម្រាប់ចាក់សោអេក្រង់កុំព្យូទ័រ
Rundll32.exe User32.dll,LockWorkStation
d . Hibernate Computer សម្រាប់បិទកុំព្យូទ័រទាំងកុំព្យូទ័រកំពុងដំណើរការដោយមិនបាត់បង់កម្មវិធីកំពុងដំណើរការនោះឡើយ
rundll32.exe PowrProf.dll,SetSuspendState
e . Sleep Computer សម្រាប់ឲ្យកុំព្យូទ័រសម្រាក មួយភ្លេតដែលប្រិយមិត្តនឹងប្រើវិញក្នុងពេលមួយខ្លី
rundll32.exe powrprof.dll,SetSuspendState 0,1,0
បន្ទាប់មកចុចលើប៊ូតុង Next
៦. ក្រោយមកទៀត ត្រូវដាក់ឈ្មោះឲ្យ Shortcut នោះតាមមុខងារថា Shutdown , Restart , Hibernate , Sleep , Lock ហើយចុចលើពាក្យ Finish
ឧទាហរណ៍ ៖ Shutdown Computer
៧. បន្ទាប់មកប្រិយមិត្តនឹងទទួលបាន Shortcut មួយសម្រាប់ បិទ ឬ Restart , Hibernate , Sleep , Lock កុំព្យូទ័រ
៨ . ដើម្បីឲ្យកាន់តែមានសោភណភាពជាងហ្នឹង ប្រិយមិត្តអាចបញ្ចូលរូបភាពតំណាងលើ Shortcut បានតាមវិធីខាងក្រោម៖ (មើលរូប)
a. Right Click លើ Shortcut ជ្រើសយកពាក្យ Properties
b. យក Change iCon រួចចុច Ok
c. ចេញផ្ទាំងរូប iCon ជាច្រើន
d. ជ្រើសរើស iCon មួយដែលពេញចិត្ត
e. ត្រង់ចំនុចនេះយក OK
f. ប្រិយមិត្តនឹងទទូលបានរូប Shortcut ដូចខាងក្រោម
g. បើប្រិយមិត្តទាញយក Shortcut នេះមកដាក់លើ Taskbar ប្រិយមិត្តគ្រាន់តែ ចុច ១ Click នឹងដំណើរការភ្លាមៗ
បញ្ជាក់៖ អាចប្រើបានគ្រប់ Windows ដូចជា Windows Xp , Window Vista , Windows 7 និង Windows 8 , 8.1 ជាដើម។
ដោយ៖ ដារ៉ាឆានី
0 comments:
Post a Comment