Thursday, May 21, 2015

១០​ចំណុច​ជា​មូល​ដ្ឋ​នា​សម្រាប់​អ្នក​គួរតែ​ទិញ Domain ផ្ទាល់ខ្លួន​សម្រាប់ Blogger

១០​ចំណុច​ជា​មូល​ដ្ឋ​នា​សម្រាប់​អ្នក​គួរតែ​ទិញ Domain ផ្ទាល់ខ្លួន​សម្រាប់ Blogger

Share Button
glr466244
​ហេតុអ្វី​ប្លក់​ករ​គួរតែ​ទិញ​ប្រើ​ឈ្មោះ​អាសយដ្ឋាន (domain) ប្លក់​ផ្ទាល់ខ្លួន​? យើង​នឹង​និយាយ​រៀបរាប់​ពី​សារប្រយោជន៍​នៃ​ការ​មាន domain ផ្ទាល់ខ្លួន​ចំពោះ​ប្លក់ ទាំងឡាយ​។ តែ​ជាដំបូង​នេះ​សូម​និយាយ​ចំពោះ​គេហទំព័រ​បន្តិច​ថា រាល់​ការ​បង្កើតជា​គេហទំព័រ​តែងតែមាន​គ​ម្រោ​ង​បង្កើត ដើម្បី​រកលុយ ឬ​មិន​រក​កម្រៃ ដូច្នេះ​គេ​ត្រូវតែ​ទិញ ឈ្មោះ​គេហទំព័រ (Domain) មិនអាច​ប្រើ​របស់ Free បានទេ និង​ទិញ​ស្តុក Hosting សម្រាប់​ដាក់​បង្ហោះ​គេហទំព័រ​នោះ គេ​មិនអាច​ប្រើ Hosting ដែល Free បានទេ ព្រោះ​ងាយ​ប្រឈម​នឹង​ការបិទ​ចោល​ដោយ​គ្មាន​ការតវ៉ា​។ ឈ្មោះ​គេហទំព័រ (Domain) សម្រាប់​គេហទំព័រ គឺជា​របស់​មិនអាច​ខ្វះ​បានជា​ដាច់ខាត ចុះ​ចំពោះ​ប្លក់​ដែល​បង្កើត​ដោយ Free វិញ​?​។

=> ការបង្កើត​ប្លក់​មាន ២ ប្រភេទ​គឺ ៖
​ទីមួយ : ការបង្កើត​ដោយ​ចំណាយលុយ​ទិញ Domain និង Hosting ដែល​អាច​ប្រើ​ជាមួយ CMS បាន​ដោយ​ជម្រើស​។ ចំណុច​នេះ​មិន​ខុសពី​ការបង្កើត​គេហទំព័រ​ទេ គ្រាន់តែ​ម្ចាស់​អ្នកបង្កើត គេ​មិន​ហ៊ាន​តាំង​ខ្លួនគេ​ថា ជា​គេហទំព័រ ព្រោះ​គេ​យល់ថា មិនសូវមាន​អត្ថបទ​ជាប្រចាំ​គ្មាន​ជំនាញ​ក្នុងការ​សរសេរ​ប្រធានបទ​ផ្ទាល់ខ្លួន (​កំណត់ហេតុ​បុគ្គល​) និង​ចម្លង​ពី​គេ​ជាដើម​។​

​ទី​ពីរ : ការបង្កើត​ប្លក់​បាន​ដោយ Free ដែល​ទទួលបាន Subdomain និង Hosting ដែលមាន​ប្រព័ន្ធ​ផ្សាយ​អត្ថបទ​មួយ​ដែលមាន​ដែន​កំណត់ និង​លក្ខខណ្ឌ​។ ប្លក់​ភាគច្រើន​សឹងតែ 99% បង្កើតឡើង free ដោយ​ប្រើ​សេវាកម្ម​បង្ហោះ​ប្លក់​ដូចជា Blogger.com, WordPress.com ជាដើម ឃើញថា​ពិតជា​ងាយស្រួល​មែនទែន មិនបាច់​ចំណាយ​មិនបាច់​ថែទាំ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នកបង្កើត​ប្លក់ មិនដឹង​ពី​គុណវិបត្តិ​នៃ​ការប្រើប្រាស់ Subdomain (​ឈ្មោះ​អាសយដ្ឋាន​ប្លក់​ដែល​ជ្រក​ក្រោម​ក្លៀក​គេ​) ថា​វា​មាន​ផលប៉ះពាល់​ប៉ុណ្ណា​នោះទេ​!​។​

​នៅពេលដែល​អ្នក​ចាប់ផ្ដើម​បង្កើត​ប្លក់​ជាមួយនឹង​ការប្រើ Subdomain ដែល​ឥតគិតថ្លៃ​នោះ គឺជា​រឿង​ធម្មតា​ទេ តែបើ​ប្លក់​របស់​អ្នកមាន​គេ​ស្គាល់​ច្រើន ហើយ​នៅតែ​ប្រើ Subdomain ទៀត​នោះ ធ្វើ​ឲ្យ​ប្លក់​មិនសូវ​ទទួលបាន​ចំណូល​ទស្សនា​ខ្ពស់​ដូច​គេហទំព័រ​នានា​ឡើយ​។ បើ​ចំពោះ​ការស្វែងរក​អ្នក​ឧបត្ថម្ភ​គាំទ្រ ឬ​ចង់​ទទួល​ផ្សាយពាណិជ្ជកម្ម​រកលុយ​ខ្លះៗ​នោះ មិន​ងាយ​មាន​អ្នកណា​ហ៊ាន​ផ្សាយ​ផលិតផល​នៅតាម​ប្លក់​ឡើយ ព្រោះ​គេ​គិតថា មាន​អ្នក​ចូល​មើល​តិច​។​

​បើ​លោកអ្នក​គិត​ចង់​ប្រើ Domian ផ្ទាល់ខ្លួន ដោយ​លែង​ជ្រក​ក្រោម​ឈ្មោះ​របស់គេ​ទៀត​នោះ វា​មាន​សំនួរ​ខ្លះ​ដែល​អ្នក​ត្រូវ​គិតថា បន្ទាប់ពី​យើង​ប្រើ Domian ថ្មី តើ PageRank (​សក្ដិ​ប្លក់​) ឬ Alexa (​ជា​គេហទំព័រ​អ្នក​ចាត់​ចំណាត់ថ្នាក់​) អាច​បាត់បង់ ឬ​ធ្លាក់​ប្រជាប្រិយភាព​ក៏​អត់​?​។​

​ដូច្នេះ​ដឹង​ចម្លើយ​នៃ​សំនួរ​ទាំងនេះ​សូម​លោកអ្នក​អាន​នូវ​អ្វីដែល​បាន​សរសេរ​នៅ​ខាងក្រោម​នេះ ដោយ​ប្រុងប្រយ័ត្ន ថា​ហេតុអ្វី​បានជា​អ្នក​គួរតែ​ទិញ Domian ផ្ទាល់ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

១-​កិត្តិសព្ទ​ដោយ​ឯករាជ
​ការធ្វើ​ឲ្យ​ប្លក់​របស់ខ្លួន​មាន​អាសយដ្ឋាន​ជា .com ឬ (.net, .org,…) គឺជា​រឿង​ចាំបាច់ និង​ពេញនិយម​ណាស់​ក្នុងពេល​ឥឡូវនេះ ព្រោះ​អ្នកណា​ក៏​គេ​អាចមាន​លទ្ធភាព​ទិញ​ប្រើ​បានដែរ គ្មាន​អ្នកណា​គេ​ចង់បាន​ពាក្យ yourblogname.blogspot.com ឬ yourblogname.wordpress.com នៅ​តោង​ជាប់​ឈ្មោះ​ប្លក់​គេ គ្រាន់តែ​ថា គេ​មិនទាន់​ដល់ពេល​ដូរ ឬ​គេ​ខ្ជិល​ដូរ​។ មនុស្សម្នា​ឃើញ​តំណ​ប្លក់ (URL) អ្នកមាន​ជា .com ដូច្នេះ​គេ ប្រាកដជា​ទុកចិត្ត និង​ចង់​ចូល​មើល​។

២-​សេវាកម្ម​ផ្ដល់​ការដាក់​ផ្សាយពាណិជ្ជកម្ម​ភាគច្រើន​មិន​ទទួលស្គាល់ Subdomain
​សេវាកម្ម ដូចជា Buy and Sell ADS មិន​ទទួលយក​ប្លក់​ណា​ដែល​ប្រើ Subdomain ទេ នេះ​មានន័យ​ស្មើនឹង​ការបាត់បង់​ចំណូល​ដល់​ទៅ​50% ក្នុងករណី​ប្លក់​លោកអ្នក​គេ​អនុញ្ញាត​ឲ្យ​ដាក់​សេវា​ផ្សាយពាណិជ្ជកម្ម​បាន​នោះ​។

៣- Custom Domains ធ្វើ​ឲ្យ​មានការ​កើនឡើង​អ្នកគាំទ្រ​និង​អ្នកតាមដាន
​អ្នក​ប្រើ​អ៊ីនធឺណិត​ចូល​មើល និង​តាមដាន​ប្លក់​របស់​អ្នក តែ​នៅពេល​ពួកគេ​ដឹងថា ប្លក់​អ្នក​ផ្ដល់ជូន​នូវ​អ្វីដែល​ពួកគេ​មិនមាន​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​បានដឹងថា អ្នក​ប្រើ​ដែន blogspot.com ពួកគេ​អាច​នឹង​មើលស្រាល និង​ទម្លាក់​ការចាប់អារម្មណ៍​រាល់​មាតិកា​របស់​អ្នក ឬក៏​លែង​ខ្វល់​ពី​ប្លក់​យើង​ដោយសារ​គេ​គិតថា​យើង​មិនមែនជា​អ្នកជំនាញ​។​
​មនុស្ស​ភាគច្រើន​ឲ្យ​តម្លៃ​ត្រង់ .com ឬ .org ដែល​ពួកគេ​គិតថា​ជា​ជា​តំបន់​បណ្ដាញ​មមាញឹក ជា​ប្រភព​គួរ​ឲ្យ​តាមដាន ដែលមាន​មនុស្ស ឬ​ក្រុម​នៅចាំ​សរសេរ​អត្ថបទ​ជាប្រចាំ​។ តែ​ការទិញ Custom Domain យកមកប្រើ​ជាមួយ​ប្លក់​ដែល​មិនសូវមាន​អត្ថបទ​សោះ គឺជា​រឿង​ធ្ងន់ធ្ងរ និង​ចំណាយលុយ​ទទេៗ ដូច្នេះ​អ្នក​ត្រូវ​ពិចារណា​ដោយ​ខ្លួនឯង​ថា​ត្រូវ​ចំណាយលុយ​រាល់​ឆ្នាំ ដោយសារតែ​ឈ្មោះ​ប្លក់​ដែរឬទេ​?

៤-​ទាក់ទាញ​ឲ្យ​មនុស្ស​ចង់​ចែករំលែក និង​ចំណាំ​ឈ្មោះ​ប្លក់​យើង​
​បន្ទាប់ពី​បានដឹង​ខ្លះៗ អំពី​ឥទ្ធិពល​នៃ Custom Domains ពួក​អ្នក​ចូល​ទស្សនា​ប្រាកដជា​ពេញចិត្ត និង​មិន​ស្ទាក់ស្ទើរ​ក្នុង​ចែករំលែក​រាល់​អត្ថបទ ដែលមាន​ក្នុង​ប្លក់​ទៅកាន់​មិត្ត​ភ័ក្ដិ និង​ក្រុមគ្រួសារ​របស់គេ​ឡើយ​។ ពួកគេ​នឹងមាន​ទំនុកចិត្ត​ចំណាំ​ប្លក់​អ្នក​ទុក និង​ទស្សនា​វា​ជា​ញឹកញាប់​ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត​ដោយសារតែ​ពួកគេ​គិតថា រាល់​អត្ថបទ​ដែល​គេ​បាន​អាន​គឺ កើតចេញពី​អ្នកចេះ អ្នកជំនាញ​។ ហើយ​មូលហេតុ​មួយទៀត​នោះ​គឺ Subdomains មិនសូវ​ទាក់ទាញ​អ្នក​ចូល​មើល​ប្លក់​ពី​បណ្ដាញ​សង្គម​ដូចជា Facebook ឡើយ​។

៥-PageRank កើនឡើង​យឺត​ដោយសារ Subdomains
​ការប្រើប្រាស់​ដែន Blogspot មានន័យថា ឱកាស​ដែល​ទទួលបាន Backlinks (​ការចូល​តាម​តំណ​ត្រឡប់មកវិញ​) ទាប​បំផុត​សម្រាប់​អ្នក​។ បើទោះជា​ប្លក់​របស់​យើង​មាន​អត្ថបទ​មាន​អ្នក​ចូល​មើល​ច្រើន​យ៉ាងណា​ក៏​កម្រិត​សក្ដិ​ដែល​ទទួលបាន​គឺជា Blogspot មិនមែន​ប្លក់​របស់​យើង​ទេ ក៏​ព្រោះតែ​យើង​ជ្រក​ក្រោយ​ផ្លាក Blogspot​។

៦- អ្នក​គ្រាន់តែ​ត្រូវ​ការទិញ Domain មិនបាច់​ទិញ Hosting ទេ
​នៅពេលដែល​អ្នកទិញ Domain មួយ​សម្រាប់​ប្លក់​របស់​អ្នក​គឺ​គ្រប់គ្រាន់​ហើយ មិន​ដល់​ថ្នាក់​ទិញ Hosting នាំ​ឲ្យ​អស់​លុយ​រាល់​ឆ្នាំ​ឡើយ គឺ​អស់​ត្រឹម​ថ្លៃ Domain បាន​ហើយ​។ ជា​សំណាងល្អ​សម្រាប់​អ្នក​ប្រើ Blogger ព្រោះតែ​វា​មិនសូវ​កំហិត​ធូររលុង អាច​ឲ្យ​យើង​ចែករំលែក​របស់​ដែល​ជាប់​កម្មសិទ្ធិបញ្ញា​បាន ដូច្នេះ​យើង​មិន​ភ័យខ្លាច​គេ​បិទ​ប្លក់​យើង​នោះទេ​។ តែ​ផ្ទុយទៅវិញ​ចំពោះ​អ្នក​ប្រើ WordPress ដោយ​មិន​អស់​លុយ​ដែល​នោះ គឺមាន​ការពិបាក​ក្នុងការ​សរសេរ​អត្ថបទ​បែប​វាយប្រហារ​ចែករំលែក​របស់​ដែល​ខុសច្បាប់​កម្មសិទ្ធិ​ជាដើម គឺមាន​ការ​ប្រឈម​ខ្ពស់បំផុត ងាយ​នឹង​ត្រូវគេ​រាយការណ៍​បិទ​ប្លក់​យើង​ណាស់​កន្លងមក​មាន​ប្លក់​ខ្មែរ​ជាច្រើន​ដែល​ប្រើ​សេវាកម្ម WordPress ត្រូវបាន​បិទ​ដោយ​គ្មាន​ប្រាប់​មួយ​ម៉ាត់​។ នេះហើយ​ជាហេតុ​ផល​មួយ​ក្នុងចំណោម​ហេតុផល​ដ៏​ធំ​បំផុត​ហេតុអ្វី​បានជា​គេ​ចូលចិត្ត Blogger ជាង WordPress ។

៧-Ranking (​ស័ក្តិ​ប្លក់​) កើនឡើង​លឿន​
​នៅពេល​មាន​គេ​ចុច​ចូលចិត្ត និង​ចែករំលែក​អត្ថបទ​ប្លក់​កាន់តែ​ច្រើនឡើង ចំណាត់ថ្នាក់ SERPs ដែលជា​ម៉ាស៊ីន​ស្វែងរក​ទំព័រ​លទ្ធផល​របស់​អ្នកនឹង​កើនឡើង​ដែរ មានន័យថា ម៉ាស៊ីន​ស្វែងរក​ដូចជា Google ឬ Bing នឹង​បង្ហាញ​ប្លក់​របស់​អ្នក​មុនគេ​នៅពេល​មាន​អ្នកស្វែងរក​អ្វីមួយ​ដែល​ទាក់ទង​។ ចូរ​ចាំ​ថា ការដាក់​ប៊ូ​តុង​ចែករំលែក​របស់​បណ្ដាញ​សង្គម​ឲ្យ​បាន​ច្រើន​ប្រភេទ ស័ក្តិ​ប្លក់​របស់​អ្នក​ទៅកាន់​តែ​ខ្ពស់​។

៨-PageRank នឹងមាន​ស្ថិរភាព​នៅ​ថ្ងៃ​បន្ទាប់ PR ធ្វើ​ឲ្យ​ទាន់សម័យ
​ប្លក់​ភាគច្រើន​មាន PageRank ធំ​ជាង ២ បើ​គេ​មិន​ហ៊ាន​ផ្លាស់ប្ដូរ Domain ថ្មី​តាមតែ​ចិត្ត​គេច​ង់​ផ្លាស់​ទេ ព្រោះ​ពួកគេ​បារម្ភ​ថា ប្លក់​ពួកគេ​នឹង​បាត់បង់ PageRank​។ មិនបាច់​សង្ស័យ​ទេ កាលណា​យើង​ផ្លាស់ប្ដូរ Domain ប្រាកដជា​បាត់បង់ តែ​ការបាត់បង់​នេះ​ជា​បណ្ដោះអាសន្ន​ទេ​។ នៅពេលដែល Robots ខាងក្នុង​ម៉ាស៊ីន Google ចាប់បាន​ទីតាំង​តំណ​ប្ដូរ​ទិស​ទាំងអស់​របស់​អ្នក PageRank ថ្នាក់​ប្លក់​របស់​អ្នកនឹង​ត្រូវបាន​ផ្ដល់​ត្រឡប់មកវិញ នៅពេល​គេ​បន្ទាប់​សម័យ PageRank​។​

​ឧទាហរណ៍ PR របស់ខ្ញុំ​បាន​ធ្លាក់ចុះ​ដល់​សូន្យ​បន្ទាប់ពី​ផ្លាស់ប្ដូរ Custom Domain បាន​ប្រហែល​៣​ខែ​កន្លងមក PR បាន​ឡើងទៅ​២​វិញ​បន្ទាប់ Google បន្ទាប់​សម័យ PR ដូច្នេះ​មានន័យថា ខ្ញុំ​ទទួលបាន PR ត្រឡប់មកវិញ​។

៩-​ធ្វើ​ឲ្យ​អាជីវកម្ម​រីកចម្រើន​
​នៅពេល​ប្លក់​របស់​អ្នក​បាន​ទាក់ទាញ​ចរាចរ និង​ចងសម្ព័ន្ធ​ជាមួយ​គេ​ស្គាល់​ច្រើន​ហើយ​នោះ អ្នក​អាច​បើកទទួល​អត្ថបទ​ពី​អ្នក​ចូល​មើល​ប្លក់​ដែល​គេ​ចង់​ចែករំលែក ឬ​ទិញ​អត្ថបទ​ពី​គេ​ទទួល​ផ្សាយ​ផលិតផល ដាក់លក់​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ក្នុង​ប្លក់​ដែល​អាច​រកប្រាក់​បាន​ទាំង​ថ្ងៃ និង​យប់​។ អ្នក​ឧបត្ថម្ភ​នឹង​ផ្សព្វផ្សាយ​ប្លក់​យើង​បើ​គេ​ទុកចិត្ត​គុណភាព​ចរាចរណ៍​របស់​ប្លក់​យើង​ថា​បានមក​ដោយ​ត្រឹមត្រូវ​មិនមែន​ប្រើ​កម្មវិធី​ក្លែង​។

១០-Domains ធម្មតា​មួយ​មិន​ដល់​១០​ដុល្លារ​ទេ
​ឥឡូវនេះ​អ្នក​អាច​ទិញ Domain មានតម្លៃ​ទាប​ជាង​7.5$ ពី Godaddy!, ខ្ញុំ​គិតថា​លុយ​ត្រឹម 10$ អ្នក​អាចមាន​លទ្ធភាព​គ្រប់ៗ​គ្នា ព្រោះ​បើ​លោកអ្នក​មាន​លុយ​បង់ថ្លៃ​អ៊ីនធឺណិត ដូច្នេះ​ត្រឹម​10$ ឬ​15$ ក្នុង​មួយឆ្នាំ ប្រាកដជា​មានលទ្ធភាព​។ គ្រាន់តែ​ត្បិតត្បៀត​ចាយវាយ​រិះថាំ តែមួយ​រយៈ​គឺអាច​ទិញ​បាន​ហើយ​៕

0 comments:

Post a Comment

Widget by : BBloggerTutorials