Thursday, May 21, 2015

G4 ក្រុមហ៊ុន​មិន​ទាន់​ច្បាស់​នាំ​ចូល​​​ តែ​​ក្រៅ​ផ្លូវ​ការ​​​តម្លៃ​ជាង​ ១២០០ ដុល្លារ

G4 ក្រុមហ៊ុន​មិន​ទាន់​ច្បាស់​នាំ​ចូល​​​ តែ​​ក្រៅ​ផ្លូវ​ការ​​​តម្លៃ​ជាង​ ១២០០ ដុល្លារ

ក្នុង​ពេល​ដែល​ក្រុមហ៊ុន​​ LG នៅ​មិន​ទាន់​ច្បាស់​កាល​បរិច្ឆេទ​​សម្រាប់​នាំ​ចូល G4 ​សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ឥឡូវ​នេះ​ស្រាប់​តែ​​​កំពូល​ស្មាត​ហ្វូន​ចុង​ក្រោយ​​របស់​ LG នេះ ត្រូវ​បាន​​​ហាង​មួយ​ចំនួន​​បាន​នាំ​ចូល​​​​ដោយ​ប្រកាស​តម្លៃ​លក់​ជាង​ ១២០០ ដុល្លារ។



11067678_1435863236718570_5271549363976365227_n

លោក ជា សុភ័ក្រ្ត ម្ចាស់​ហាង​ The V Store បាន​ឲ្យ​ដឹង​ថា ហាង​លោក​​ទើប​​នាំ​ចូល​ LG G4 មក​លក់​ក្រៅ​ផ្លូវ​ការ​ សម្រាប់​លក់​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់។ ​LG G4 នេះ មាន​ ២ ពណ៌​​គឺ​ពណ៌​ត្នោត​ និង ខ្មៅ។

ម្ចាស់​ហាង​រូប​នេះបន្ត​ថា ហេតុ​ដែល​លោក​នាំ​ចូល​មុន​ក្រុម​ហ៊ុន ​ដោយ​សារ​ជា​តម្រូវ​ការ​របស់​អតិថិជន​​ដែល​ចង់​ប្រើ​ប្រាស់​មុន​គេ។ ម្យ៉ាង​វិញ​​ទៀត វា​អាច​ចំណេញ​​​បាន​ច្រើន បើ​ចាំ​ក្រុមហ៊ុន​គឺ​មិន​សូវ​បាន​ចំណេញ​ប៉ុន្មាន​ទេ។

សុភ័ក្រ្ត​ បន្ថែម​ថា​បច្ចុប្បន្ន​លោក​លក់​បាន​ ៨ គ្រឿង​ហើយ​ដោយ​ក្នុង​ ១ គ្រឿង​តម្លៃ ១២០០ ដុល្លារ។

បែរ​មក​ លោក​ សាន សុវណ្ណម៉ូនី តំណាង​ឲ្យ​ក្រុម​ហ៊ុន G Gear ដែល​នាំ​ចូល​ផលិត​ផល LG បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​សម្រាប់​ការ​នាំ​ G4 មក​លក់​លើ​ទីផ្សារ​កម្ពុជា។

លោក​ថា​ សម្រាប់​ហាង​មួយ​ចំនួន​ដែល​នាំ​មក​ ជា​ការ​នាំ​ចូល​ក្រៅ​ផ្លូវការ​មិន​មាន​ការ​ធានា​​ពី​ក្រុមហ៊ុន​នោះ​ទេ។ សម្រាប់​តម្លៃ ​​លោក​មិន​ទាន់​ច្បាស់​ថា​យ៉ាង​ណា​នោះ​​​ទេ។

សម្រាប់​ព័ត៌មាន​បន្ថែម​ Sabay នឹង​ចុះ​ផ្សាយ​បន្ត….


អត្ថបទ៖ ដារ៉ាឆានី
ប្រភបមកពីSabay News

0 comments:

Post a Comment

Widget by : BBloggerTutorials