វីដេអូខលលើ FB Messenger ពង្រីកដល់កម្ពុជាហើយ
Facebook បានបើកដំណើរការមុខងារវីដេអូខល ( Video Call) របស់ Messenger app សម្រាប់ប្រទេសជាច្រើនទៀតទូទាំងពិភពលោកហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

កាលពីខែមុន ក្រុមហ៊ុន Facebook បានដាក់បន្ថែមនូវមុខងារថ្មីមួយ គឺវីដេអូខលនៅក្នុងកម្មវិធី Messenger ប៉ុន្តែដំណើរការបានត្រឹមតែចំនួន១៨ប្រទេសតែប៉ុណ្ណោះ។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយនេះបានដាក់ឲ្យដំណើរការបន្ថែមនៅបណ្ដារប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោក។
អនុប្រធានផ្នែក Messenger របស់ Facebook លោក David Marcus បានប្រកាសនៅលើ Facebook Post កាលពីថ្ងៃម្សិលមិញថា៖ “យើងមានការរីករាយជាខ្លាំងដែលបានចែករំលែកមុខថ្មីនេះឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោក ហើយយើងនឹងបន្តធ្វើការអភិវឌ្ឍបន្ថែមទៅលើកម្មវិធីនេះ។ អ្នកប្រើប្រាស់អាចសាកល្បងប្រើបាននូវជំនាន់ថ្មីនេះនៅលើ iOS និង Android ហើយក៏អាចដំណើរការបាននៅលើគេហទំព័ររបស់ Messenger គឺ messenger.com ដែរ”។

លោក Marcus បានប្រាប់ទៅកាន់អ្នកប្រើប្រាស់ Facebook តាមរយៈ Comment កាលពីថ្ងៃម្សិលមិញថា៖ “យើងចង់ផ្ដល់សេវានេះទៅកាន់គ្រប់ប្រទេសប៉ុន្តែយើងនូវពុំទាន់ច្បាស់នៅឡើយថា ប្រទេសណាខ្លះដែលមិនអាចប្រើសេវាវីដេអូខលនេះបាន ជាក់ស្ដែងដូចប្រទេសអារ៉ាប់រួមជាដើមគឺមិនអាចប្រើបានទេដោយសារតែមានអ្នកគ្រប់គ្រង់អ៊ីនធឺណិតក្នុងប្រទេសនោះបានបិទវា”។
អ្នកចង់ប្រើ វីដេអូលខល តាម Messenger អាចប្រើប្រាសសេវានេះបានដោយគ្រាន់តែធ្វើការ Update ទៅកាន់ជំនាន់ចុងក្រោយ៕
0 comments:
Post a Comment