Monday, May 11, 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

11 May, 2015 14:45
0  Comment (s)
បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី Noel Valladares ​របស់​ក្រុម​​ហុងឌុយ​រ៉ាស់​ចាប់​​បាន ​ក្រឡក​​​រំលង​ហួស​ខ្សែ​ទី​បន្តិច ដែល​នេះ​ធ្វើ​ឱ្យ​បារាំង​នាំ​មុខ ហុងឌុយ​រ៉ាស់ ២:០។

goal-line-tech

អ៊ីចឹង​តើ បច្ចេកវិទ្យា Goalline នេះ​ដំណើរ​ការ​យ៉ាង​ម៉េច ហើយ​មាន​ប៉ុន្មាន​ប្រភេទ ទើប​អាច​កាត់​សេចក្ដី​ថា​ បាល់​ធ្លាក់​ចំ​ពី​លើ​ ឬ​កៀក​នឹង​ខ្សែ​ចាំ​ទី​ ចាត់​ទុក​ថា​ចូល​ទី​ឬ​អត់?

**GoalControl

4065

​​​​​​​​​GoalControl ជា​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់ ហើយ​ក៏​យក​មក​ប្រើ​នៅ​ World Cup ប្រទេស​ប្រេស៊ីល​ក្នុង​ឆ្នាំ​ ២០១៤ កន្លង​ទៅ។ បច្ចេកវិទ្យា​នេះ​ប្រើ​កាមេរ៉ា​ចំនួន ១២ (High-speed Cameras) ដែល​អាច​ចាប់​យក​រូបភាព​បាន​លឿន​បំផុត ហើយ​កាមេរ៉ា​​ចំនួន​៧ត្រូវ​ចាប់​ត្រង់​កន្លែង​ចាំ​ទី​ ដើម្បី​បញ្ជាក់​ថា តើ​​មាន​គ្រាប់​បាល់​​ណា​ក្រឡក​ហួស​ខ្សែ​ទី​ឬ​អត់។

**Hawk-Eye

goal-control-1394877670

បច្ចេកវិទ្យា​នេះ​ស្រដៀង​គ្នា​ទៅ​នឹង GoalControl ដែរ ហើយ​វា​តែង​តែ​ត្រូវ​បាន​ប្រើ​ក្នុង​កីឡា​ប្រកួត​វាយ​កូន​បាល់ ឬ​ វាយ​តេនីស​ជា​ដើម។ Hawk-Eye ប្រើ​កាមេរ៉ា​មាន​ល្បឿន​លឿន​ក្នុង​ការ​ចាប់​យក​រូបភាព​វីដេអូ​ផ្សេង​ៗ​នៅ​ជុំវិញ​ទីលាន​បាល់​ទាត់ ដើម្បី​អាច​កំណត់​ទីតាំង​និង​ការ​ហោះ​ហើរ​នៃ​បាល់។ កាមេរ៉ា​ចំនួន ៧ ត្រូវ​ដាក់​ឱ្យ​តាម​ថត​រាល់​គ្រាប់​​បាល់​ដែល​ចូល​ទី ដូចគ្នា​នឹង​បច្ចេកវិទ្យា GoalControl ខាង​លើ​ដែរ។ នៅ​ពេល​បាល់​ឆ្លង​ខ្សែ​ទី​ឬ​អត់ នោះ​អាជ្ញាកណ្ដាល​នឹង​ដឹង។ Hawk-Eye ត្រូវ​បាន​ប្រើ​ក្នុង​រដូវ​កាល​ Premier League ឆ្នាំ ២០១៣-២០១៤ របស់​អង់គ្លេស​។

**Cairos GLT System

goal_line_tech_final_640x360

បច្ចេកវិទ្យា​នេះ​មិន​ប្រើ​កាមេរ៉ា​ក្នុង​ការ​តាម​ដាន​គ្រាប់​បាល់​នោះ​ទេ តែ​វា​ប្រើ​ Magnetic Field ជំនួស​វិញ។ Sensor មួយ​គឺ​ត្រូវ​បាន​បំពាក់​ក្នុង​បាល់​ ដែល​អាច​ចាប់​យក Magnetic Field ដែល​ផលិត​ពី​ខ្សែ​តូច​មួយ​បង្កប់​នៅ​តំបន់​ពិន័យ (Penalty)។ កុំព្យូទ័រ​នឹង​ចាប់​ទីតាំង​បាល់ តាម​រយៈ Sensor ហើយ​នឹង​ដឹង​ថា​គ្រាប់​បាល់​ឆ្លង​កាត់​ខ្សែ​ទី​ឬ​ក៏​អត់។

**Goalminder

goalminder-goalpost

Goalminder បំពាក់ High-Speed កាមេរ៉ា​នៅ​ត្រង់​បង្គោល​និង​របារ​ទី ដើម្បី​បញ្ជូន​ភស្តុតាង​ទៅ​កាន់​អាជ្ញាកណ្ដាល​។

**GoalRef

0,,16715029_401,00

GoalRef ប្រើ​បច្ចេកវិទ្យា Magnetic Field ស្រដៀង​គ្នា​ទៅ​នឹង Cairos GLT ដែរ​ តែ​វា​បំពាក់​ Sensor នៅ​ត្រង់​បង្គោល​ទី ដើម្បី​តាម​ដាន​បាល់​រត់​កាត់​ទី៕

ទស្សនា​វីដេអូ​អំពី​ដំណើរ​ការ​​នៃ​បច្ចេកវិទ្យា Goalliner ទាំង​អស់​គ្នា៖ 









ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ theguardian

0 comments:

Post a Comment

Widget by : BBloggerTutorials